[English Below] ការផ្តល់ធាតុចូលកសិកម្ម និងលើកកម្ពស់ការអនុវត្តកសិរុក្ខកម្មសម្រាប់កសិករជនជាតិដើមភាគតិចកួយ

[English Below]
ការផ្តល់ធាតុចូលកសិកម្ម និងលើកកម្ពស់ការអនុវត្តកសិរុក្ខកម្មសម្រាប់កសិករជនជាតិដើមភាគតិចកួយ
សមាគមន៍ដីដើម្បីជីវិត (SSLA) បានឆ្លើយតបទៅនឹងតម្រូវការរបស់កសិករជនជាតិដើមភាគតិចកួយ ដែលរស់នៅភូមិអន្លង់ស្វាយ និងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានផ្តល់ធាតុចូលកសិកម្មជាពូជខ្ញី ដល់កសិករទទួលផលចំនួន ៦ គ្រួសារ។ ក្នុងនោះ គ្រួសារនីមួយៗទទួលបានពូជខ្ញីចំនួន ១០០ គីឡូក្រាម សម្រាប់យកទៅដាំដុះ និងអភិវឌ្ឍជាប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។
🌱 បន្ទាប់ពីការផ្តល់ពូជខ្ញី ក្រុមការងារបច្ចេកទេសរបស់ SSLA បានផ្តល់ការណែនាំជាក់ស្តែងដល់កសិករ អំពីវិធីសាស្ត្ររក្សាទុកពូជមុនពេលដាំដុះ ការបំបែកពូជ ការរៀបចំដី និងបច្ចេកទេសដាំដុះផ្សេងៗ ដើម្បីធានាបាននូវអត្រាដុះលូតលាស់ល្អ និងបង្កើនទិន្នផល។
🌳 គួរបញ្ជាក់ថា កសិករភាគច្រើននៅក្នុងតំបន់អនុវត្តគម្រោងនៃឃុំព្រះឃ្លាំង កំពុងពឹងផ្អែកលើការដាំដុះដំណាំស្វាយចន្ទីជាប្រភពចំណូលសំខាន់។ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើដំណាំតែមួយមុខ។ សមាគមន៍ដីដើម្បីជីវិត SSLA បានលើកទឹកចិត្តឱ្យកសិករអនុវត្តការដាំដុះបែប កសិរុក្ខកម្ម (Agroforestry) តាមរយៈការដាំដុះដំណាំចម្រុះនៅក្រោម ឬរួមជាមួយដំណាំឈើធំៗដែលមានស្រាប់។
🌿 កសិរុក្ខកម្ម គឺជាវិធីសាស្ត្រមួយនៃការគ្រប់គ្រងដីប្រកបដោយចីរភាព ដែលរួមបញ្ចូលការដាំដុះដំណាំកសិកម្មជាមួយដើមឈើលើផ្ទៃដីតែមួយ។ វិធីសាស្ត្រនេះអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងចម្ការដំណាំកសិឧស្សាហកម្ម ដូចជា ស្វាយចន្ទី កៅស៊ូ និងដំណាំឈើផ្សេងៗទៀត។ ការអនុវត្តបែបនេះមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាជីជាតិដី បង្កើនជីវចម្រុះ និងពង្រឹងភាពធន់របស់ប្រព័ន្ធកសិកម្មចំពោះការប្រែប្រួលអាកាសធាតុផងដែរ។
ក្នុងឱកាសនេះ កសិករទទួលផលទាំង ៦ គ្រួសារ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការថែទាំ និងដាំដុះពូជខ្ញីឱ្យបានល្អ ព្រមទាំងមានផែនការពង្រីកផ្ទៃដីដាំដុះបន្ថែមនៅឆ្នាំក្រោយ ដើម្បីបង្កើនផលិតកម្ម និងចំណូលគ្រួសារ។
💚 ការគាំទ្រធាតុចូលកសិកម្ម និងការពង្រឹងចំណេះដឹងបច្ចេកទេសដល់កសិករ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់សមាគមន៍ដីដើម្បីជីវិត SSLA ក្នុងការលើកកម្ពស់កសិកម្មអេកូឡូស៊ី ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងការកសាងជីវភាពរស់នៅដែលមានភាពធន់សម្រាប់សហគមន៍ជនបទ និងជនជាតិដើមភាគតិច។
——————–
Provision of Agricultural Inputs and Promotion of Agroforestry Practices for Kuy Indigenous Farmers
The Sustainable Soil for Life Association (SSLA) responded to the needs of Kuy indigenous farmers living in Anlong Svay and Krang Doung villages, Preah Khleang Commune, Tbaeng Meanchey District, Preah Vihear Province, by providing ginger seed inputs to 6 beneficiary families. Each family received 100 kg of ginger seeds to cultivate and develop as an additional source of household income.
🌱 Following the distribution, SSLA’s technical team provided practical guidance to the farmers on seed storage methods prior to planting, seed splitting, land preparation, and various cultivation techniques to ensure optimal growth rates and maximize yields.
🌳 Notably, the majority of farmers in the project areas of Preah Khleang Commune rely heavily on cashew nut cultivation as their primary source of income. To strengthen household economic resilience and reduce the risks associated with monocropping (relying on a single crop), SSLA has encouraged farmers to adopt Agroforestry practices. This involves intercropping diverse plants beneath or alongside existing large trees.
🌿 Agroforestry is a sustainable land management approach that integrates agricultural crops with trees on the same plot of land. This method can be effectively implemented in agro-industrial plantations such as cashew, rubber, and other timber crops.
Practicing agroforestry not only boosts household income but also helps preserve soil fertility, enhances biodiversity, and strengthens the resilience of agricultural systems against climate change.
On this occasion, all 6 beneficiary families expressed their strong commitment to taking good care of and cultivating the ginger seeds, while also planning to expand their cultivation area next year to increase production and household earnings.
💚 Providing agricultural inputs and strengthening farmers’ technical knowledge is part of SSLA’s ongoing efforts to promote agroecology, sustainable natural resource management, and build resilient livelihoods for rural and indigenous communities.