[English Below]
🌱 ជំហានថ្មីមួយទៀតឆ្ពោះទៅរកកសិកម្មសរីរាង្គ និងការលើកកម្ពស់ជីវភាពសហគមន៍! 🤝
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំ កម្មវិធីប្រជុំរៀបចំក្រុមផលិតផលិតកសិផលសរីរាង្គ ភីជីអេស (PGS)” យ៉ាងជោគជ័យ ដែលមានទីតាំងស្ថិតនៅសហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កម្មវិធីនេះគឺជាផ្នែកមួយនៃគម្រោង LAPNIR ដែលផ្តោតលើការការពារសិទ្ធិដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅ ដោយមានការចូលរួមពីកសិករទទួលផលក្នុងគម្រោងចំនួន ២២នាក់
គោលបំណងសំខាន់ៗនៃកម្មវិធីនេះរួមមាន៖
✅ ផ្សព្វផ្សាយពីការអនុវត្តវិធីសាស្ត្រ PGS ដើម្បីធានាគុណភាព និងការផលិតកសិផលឲ្យគ្មានសារធាតុគីមី។
✅ ចងក្រងក្រុមដើម្បីកសាងជំនឿទុកចិត្ត ឲ្យអ្នកទិញ និងអ្នកលក់ស្គាល់គ្នាច្បាស់។
✅ ជួយឲ្យក្រុមកសិករខ្នាតតូចមានលទ្ធភាពបញ្ជាក់គុណភាពផលិតផលសរីរាង្គ ដោយចំណាយថវិកាតិចជាងវិញ្ញាបនបត្រអន្តរជាតិ។
ប្រព័ន្ធធានាការចូលរួម (PGS) គឺជាប្រព័ន្ធផ្អែកលើការជឿទុកចិត្ត និងតម្លាភាព ដែលកសិករ និងអ្នកបរិភោគធ្វើការរួមគ្នាដើម្បីវាយតម្លៃសុវត្ថិភាពអាហារ! ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។
#SSLA #PGS #OrganicAgriculture #LAPNIR #PreahVihear #SustainableFarming #DCA
🌱 Another step forward toward organic agriculture and community livelihood enhancement! 🤝
Sustainable Soil for Life Association (SSLA) successfully organized a meeting to form a Participatory Guarantee System (PGS) Organic Producer Group, located in the Kouy indigenous community of Prome Commune, Tbeang Meanchey District, Preah Vihear Province. This event is part of the LAPNIR project—focusing on securing land rights and improving livelihoods—with the participation of 22 project beneficiaries.
Key objectives of the program included:
✅ Promoting PGS practices to ensure product quality and chemical-free agricultural production.
✅ Organizing producer groups to build trust and foster direct connections between buyers and sellers.
✅ Supporting smallholder farmers in verifying their organic product quality at a lower cost compared to international certifications.
The Participatory Guarantee System (PGS) is built on trust and transparency, where farmers and consumers work together to assess and guarantee food safety. We strongly hope that this initiative will contribute significantly to public well-being and environmental sustainability.
#SSLA #PGS #OrganicAgriculture #LAPNIR #PreahVihear #SustainableFarming #DCA


