[English Below]
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំកិច្ចប្រជុំប្រចាំខែយ៉ាងជោគជ័យជាមួយបងប្អូនអាជីវករផ្សារកសិករទាំងអស់ ដើម្បីធានាថាអតិថិជនរបស់យើងទទួលបាននូវទំនិញមានសុវត្ថិភាពខ្ពស់ និងបទពិសោធន៍ទិញទំនិញដ៏ល្អឥតខ្ចោះ! ![💚]()
នៅក្នុងជំនួបនេះ ពួកយើងបានប្តេជ្ញាចិត្ត និងឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន ៤ ដូចជា៖
គុណភាព និង តម្លៃ៖ ធានាផ្តល់ជូននូវបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពពិតៗ ព្រមទាំងមានការបិទស្លាកតម្លៃច្បាស់លាស់ និងសមរម្យបំផុត។
អនាម័យ និង សណ្តាប់ធ្នាប់៖ អាជីវករទាំងអស់នឹងស្លៀកពាក់ឯកសណ្ឋានបានត្រឹមត្រូវ រៀបចំស្តង់លក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងថែរក្សាបរិស្ថានជុំវិញឱ្យបានស្អាតជានិច្ច។
សេវាកម្មអតិថិជន៖ ផ្តល់ជូននូវភាពរួសរាយរាក់ទាក់ និងស្នាមញញឹមជានិច្ច ដើម្បីឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅរាល់ពេលមកទិញទំនិញ។
ការលក់អនឡាញ៖ កាន់តែងាយស្រួល! ពួកយើងនឹងបង្កើត Telegram Channel ដើម្បីជួយសម្រួលដល់ការបញ្ជាទិញរបស់អតិថិជនឱ្យកាន់តែរហ័ស និងចំណេញពេលវេលា។
បញ្ជាក់៖ សុខភាព និងការពេញចិត្តរបស់លោកអ្នក គឺជាអាទិភាពទី១ របស់យើង! ![🥗]()
![✨]()
Sustainable Soil for Life Association (SSLA) successfully held its monthly meeting with all market vendors to ensure that our customers receive high-safety products and an outstanding shopping experience! ![💚]()
During this meeting, we committed to and agreed upon 4 key priorities:
Note: Your health and satisfaction are our top priority! ![🥗]()
![✨]()


