[English Below] សកម្មភាពចុះគាំទ្របច្ចេកទេស (Coaching)និងចែកសម្ភារៈកសិកម្មជូនកសិករក្នុងស្រុកសំឡូត

[English Below]
📢 សកម្មភាពចុះគាំទ្របច្ចេកទេស (Coaching)និងចែកសម្ភារៈកសិកម្មជូនកសិករក្នុងស្រុកសំឡូត
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះក្រុមការងារបច្ចេកទេសនៃ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានចុះពិនិត្យ និងបង្វឹកដល់កសិករបន្ថែម នៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីកសិករសរុប ១១ នាក់ ក្នុងនោះមានស្ត្រី ៧ នាក់។

សកម្មភាពសំខាន់ៗនៃការចុះមូលដ្ឋាននេះ រួមមាន៖
📌 ការផ្តល់ជូនសម្ភារៈកសិកម្ម ដើម្បីសម្រួលដល់ដំណើរការដាំដុះ
📌 ការបង្វឹកណែនាំបច្ចេកទេសផ្ទាល់ (Coaching) លើការដាំដុះ និងការស្វែងរកទីផ្សារ
📌 ការចុះពិនិត្យ និងដកស្រង់បទពិសោធន៍ផ្ទាល់នៅចម្ការរបស់កសិករគម្រូ
សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ SSLA ក្នុងការលើកកម្ពស់ ការអនុវត្តកសិអេកូឡូស៊ីនៅកម្ពុជា តាមរយៈការជំរុញការធ្វើកសិកម្មដែលមិនពឹងផ្អែកលើសារធាតុគីមី ថែរក្សាសុខភាពដី និងបរិស្ថាន ព្រមទាំងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការគាំទ្រដល់មូលដ្ឋានបែបនេះ នឹងជួយពង្រឹងសមត្ថភាពផលិតកម្ម ធានាសន្តិសុខស្បៀង និងលើកស្ទួយជីវភាពគ្រួសារកសិករឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។ 🌾💚
Today, November 20, 2026, the technical team of the Sustainable Soil for Life Association (SSLA) coaching, follow up and provide material to farmers in Phnom Rai Village, Ta Taok Commune, Samlout District, Battambang Province, with a total of 11 participating farmers, including 7 women.
Key activities during this field visit included:
📌 Providing agricultural inputs to facilitate the cultivation process
📌 Conducting hands-on technical coaching on crop cultivation and finding markets
📌 Visiting and learning directly from the farms of local model farmers
These activities are part of SSLA’s active efforts to promote agroecological practices in Cambodia by encouraging chemical-free farming, preserving soil health and the environment, and building climate resilience. Such grassroots support helps strengthen production capacity, ensure food security, and sustainably improve the livelihoods of farming families. 🌾💚
The LAPNIR project is funded by Swiss Cooperation Mekong and Irish Irish Embassy in Vietnam through DanChurchAid Cambodia
____________________________________
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: Sala Balat Village, O’Mal Sangkat,
Battambang City, Battambang Province, Cambodia