សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានចូលរួមក្នុង “យុទ្ធនាការផលិតផលជាតិ Made In Cambodia” នៅផ្សារកសិករខេត្តបាត់ដំបង ដែលរៀបចំដោយក្រសួង និងមន្ទីរពាណិជ្ជកម្ម

🌾 នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានចូលរួមក្នុង “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅផ្សារកសិករខេត្តបាត់ដំបង ដែលរៀបចំដោយក្រសួង និងមន្ទីរពាណិជ្ជកម្ម។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា និងឯកឧត្តម ទេព ហន ក្នុងគោលបំណងផ្សព្វផ្សាយភាពសម្បូរបែបនៃផលិតផលក្នុងស្រុក និងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនអំពីតម្លៃ គុណភាព និងអនុលោមភាព។
On October 23–24, 2026, the Soil Sustainability for Life Association (SSLA) joined the “National Products Campaign #MadeInCambodia” at the Battambang Farmers’ Market. Presided over by H.E. Tao Pila and H.E. Tep Hon, the event aimed to promote diverse local products and empower consumers by highlighting value, quality, and compliance standards.