[English Below] ការបង្វឹកណែនាំផ្ទាល់ (Coaching) ស្តីពី «បច្ចេកទេសដាំដុះដំណាំ ការចិញ្ចឹមចង្រិត និងការចិញ្ចឹមមាន់»

[English Below]
ក្រុមការងារបច្ចេកទេសនៃ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានចុះទៅដល់សហគមន៍ផ្ទាល់ ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីផ្តល់ការបង្វឹកណែនាំផ្ទាល់ (Coaching) ស្តីពី «បច្ចេកទេសដាំដុះដំណាំ ការចិញ្ចឹមចង្រិត🦗 និងការចិញ្ចឹមមាន់🐔» ជូនដល់បងប្អូនកសិករក្នុងសហគមន៍។
ក្រៅពីការចែករំលែកចំណេះដឹង និងបច្ចេកទេសសំខាន់ៗ ក្រុមការងារក៏បាន៖
🔹 តាមដានការលូតលាស់ និងវាយតម្លៃការប្រមូលផល
🔹 ពិនិត្យគុណភាពកសិផលផ្ទាល់នៅតាមកសិដ្ឋាន
🔹 សិក្សាតម្លៃទីផ្សារជាក់ស្តែង
សកម្មភាពទាំងនេះ ធ្វើឡើងដើម្បីធានាថា បងប្អូនកសិករមានទិន្នន័យ និងមូលដ្ឋានចំណេះដឹងគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តលើការផលិត ឆ្លើយតបត្រូវតាមតម្រូវការទីផ្សារ ព្រមទាំងបង្កើតតម្លៃបន្ថែម និងទទួលបានប្រាក់ចំណេញប្រកបដោយនិរន្តរភាព។ 💚🌾🐔🦗
The technical team of the Sustainable Soil for Life Association (SSLA) recently conducted hands-on coaching sessions on “Crop Cultivation, Cricket Farming, and Chicken Raising Techniques” directly with local farmers in Prek Luong Commune, Ek Phnom District, Battambang Province.
In addition to sharing essential technical knowledge, the team also:
🔹 Monitored crop and livestock growth while assessing harvest potential
🔹 Inspected produce quality directly at the farms
🔹 Studied and updated real-time market prices
These activities aim to equip farmers with comprehensive data and knowledge to make informed production decisions, meet market demand, add value to their produce, and achieve sustainable profitability. 💚🌾🐔🦗
The LAPNIR project is funded by Swiss Cooperation Mekong and Irish Embassy in Vietnam through DanChurchAid Cambodia