កាលពីថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានដឹកនាំកសិករនៃក្រុមផលិត PGS ពីតំបន់គោលដៅរបស់ខ្លួនសរុបចំនួន ២៥ នាក់ (ស្រី ២០ នាក់) ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់បទពិសោធន៍ជាក់ស្តែងនៅ សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូត្រនិគម និងផ្សារកសិករខេត្តសៀមរាបនៃ ខេត្តសៀមរាប។
🎯 គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ច៖
ស្វែងយល់ពីការបង្កើត និងការចងក្រងក្រុមផលិត PGS
បច្ចេកទេសដាំបន្លែបែបសរីរាង្គ (ការផលិតជី និងថ្នាំបណ្តេញសត្វល្អិតបែបធម្មជាតិ)
បច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផល ការដឹកជញ្ជូន និងការវេចខ្ចប់កសិផល។
✨ សមិទ្ធផល និងចំណេះដឹងដែលទទួលបាន៖
១. ការចងក្រង និងគ្រប់គ្រងសហគមន៍៖ ស្តាប់ការចែករំលែកបទពិសោធន៍ពីការដឹកនាំសហគមន៍ ដោយលោកស្រី ថៃ សូដា អនុប្រធានសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ។
២. ទស្សនទានទីផ្សារសម្រាប់កសិករខ្នាតតូច៖ ស្វែងយល់ពីការស្វែងរកទីផ្សារ ការប្រមូលផ្តុំកសិផល ការកែច្នៃបន្ថែមតម្លៃ ការភ្ជាប់ទំនាក់ទំនងទីផ្សារ ព័ត៌មានទីផ្សារ និងយុទ្ធសាស្ត្រផ្សព្វផ្សាយ។
៣. បច្ចេកទេសកសិកម្មធម្មជាតិ៖ ការផលិត និងប្រើប្រាស់ជីកំប៉ុស្តិ៍ទឹក រួមជាមួយអត្ថប្រយោជន៍នៃធ្យូងអង្កាមក្នុងការកែប្រែគុណភាពដី។
៤. បច្ចេកទេសក្រោយប្រមូលផល៖ របៀបប្រមូលផល និងការវេចខ្ចប់កសិផលឱ្យរក្សាបានភាពស្រស់ និងមានស្តង់ដារ។
💡 ការអនុវត្តជាក់ស្តែង និងការចុះទៅកាន់ទីផ្សារផ្ទាល់៖
បន្ទាប់ពីបញ្ចប់បទបង្ហាញ កសិករទាំងអស់បានបែងចែកជា ៣ ក្រុម ដើម្បីពិភាក្សាស្វែងរក “សារគន្លឹះ” សម្រាប់ផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនចូលទៅកាន់ទីផ្សារ និងបានឡើងធ្វើបទបង្ហាញក្រោមការសម្របសម្រួល និងផ្តល់អនុសាសន៍បន្ថែមពីលោកស្រី ថៃ សូដា។
បន្ថែមពីនេះ ក្រុមកសិករក៏បានបន្តដំណើរទៅទស្សនកិច្ចនៅ ផ្សារកសិករខេត្តសៀមរាប ដើម្បីសង្កេតមើលការដាក់តាំងលក់ផលិតផល និងស្តាប់ការចែករំលែកពីតំណាងផ្សារអំពីប្រភពផលិតផល បច្ចេកទេសគ្រប់គ្រងស្តុកក្នុងផ្សារ ការដឹកជញ្ជូន និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ និងផ្សារកសិករខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃដល់កសិកររបស់យើង! 🙏🌿
#SSLA #សមាគមនិរន្តរភាពដីដើម្បីជីវិត #កសកម្មសរីរាង្គ #PGS #សហគមនកសិកម្មសុវត្ថិភាពធម្មជាតិ #ផសារកសិករខេត្តសៀមរាប #អភវឌ្ឍន៍កសិកម្ម

















