[English Below] ក្រុមការងារ សមាគមន៍ដីដើម្បីជីវិត (SSLA) បានសម្របសម្រួលកិច្ចប្រជុំមួយរវាងតំណាងក្រុមផលិតរបស់ជនជាតិដើមភាគតិចកួយ មកពីភូមិស្រែព្រៀង និងភូមិប្រមេរ

[English Below]
កិច្ចប្រជុំពង្រឹងភាពជាម្ចាស់សហគមន៍ និងនិរន្តរភាពនៃទីផ្សារកសិអេកូឡូស៊ី
ក្រុមការងារ សមាគមន៍ដីដើម្បីជីវិត (SSLA) បានសម្របសម្រួលកិច្ចប្រជុំមួយរវាងតំណាងក្រុមផលិតរបស់ជនជាតិដើមភាគតិចកួយ មកពីភូមិស្រែព្រៀង និងភូមិប្រមេរ ដែលកំពុងផលិតបន្លែ អាហារ និងកសិផលតាមគោលការណ៍កសិអេកូឡូស៊ី ជាមួយសហគមន៍កសិកម្មអភិវឌ្ឍន៍ប្រមេរសែនជ័យ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
👥 កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ៨ នាក់ (ស្រី ៣ នាក់) ក្នុងគោលបំណងពិភាក្សា និងពង្រឹងយន្តការគ្រប់គ្រងទីផ្សារកសិអេកូឡូស៊ី ដែលត្រូវបានបង្កើតឡើងដោយសមាគមន៍ដីដើម្បីជីវិត (SSLA) ក្នុងឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការលក់ផលិតផលសុវត្ថិភាព បង្កើនប្រាក់ចំណូលគ្រួសារ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។
✅ ជាលទ្ធផល សហគមន៍កសិកម្មអភិវឌ្ឍន៍ប្រមេរសែនជ័យ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង និងអភិវឌ្ឍទីផ្សារសហគមន៍នេះបន្ត តាមរយៈ៖
• ការរៀបចំ និងពង្រឹងក្រុមផលិតឡើងវិញ
• ការធ្វើផែនការផលិតកម្មរួម ដើម្បីធានាការផ្គត់ផ្គង់ផលិតផលបានទៀងទាត់
• ការសម្របសម្រួលប្រភេទដំណាំ និងបរិមាណផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ
• ការពង្រឹងភាពជាម្ចាស់ និងការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងទីផ្សាររបស់ខ្លួន
ការប្តេជ្ញាចិត្តនេះ គឺជាជំហានដ៏សំខាន់ក្នុងការធានានូវនិរន្តរភាព ភាពរឹងមាំ និងភាពជាម្ចាស់របស់សហគមន៍លើទីផ្សារកសិអេកូឡូស៊ី ដែលកំពុងក្លាយជាមធ្យោបាយមួយសម្រាប់ពង្រឹងជីវភាពរស់នៅ និងសេដ្ឋកិច្ចមូលដ្ឋាន។
🌾 ទីផ្សារកសិអេកូឡូស៊ីនេះ គឺជាវេទិកាដែលភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត និងអ្នកបរិភោគ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់អាហារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងការទទួលខុសត្រូវចំពោះបរិស្ថាន។ ទន្ទឹមនឹងនេះ វាក៏បង្កើនឱកាសទីផ្សារសម្រាប់អនុផលព្រៃឈើ និងផលិតផលក្នុងសហគមន៍ ដែលជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានផងដែរ។
🌍 គំនិតផ្តួចផ្តើមក្នុងការបង្កើត «ផ្សារសហគមន៍» សម្រាប់លក់ផលិតផល និងកសិផលដែលផលិតតាមគោលការណ៍កសិកម្មអេកូឡូស៊ី និងផ្តល់នូវអាហារប្រកបដោយគុណភាព និងសុវត្ថិភាព (ដោយមិនប្រើប្រាស់សារធាតុគីមីសំយោគ) ត្រូវបានអនុវត្តដោយជោគជ័យនៅខេត្តបាត់ដំបង តាមរយៈគំរូ «ផ្សារកសិករ (Farmers Market) » ដែលត្រូវបានផ្តួចផ្តើមដោយសមាគមន៍ដីដើម្បីជីវិត (SSLA) ក្នុងឆ្នាំ ២០២៤ សហការជាមួយក្រុមកសិករ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន។
គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពី ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងស្ថានទូតអៀរឡង់ប្រចាំប្រទេសវៀតណាម តាមរយៈអង្គការឌីស៊ីអេ (DCA)។
📈 បច្ចុប្បន្ន គំរូ «ផ្សារកសិករ (Farmers Market) » នេះ កំពុងត្រូវបានពង្រីក និងពង្រឹងបន្ថែមនៅតាមសហគមន៍ជនបទផ្សេងៗ តាមរយៈកិច្ចសហការរវាងសហគមន៍កសិករ បណ្តាញអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកកសាងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនភាពធន់របស់សហគមន៍។
🤝 រួមគ្នា យើងអាចកសាងប្រព័ន្ធស្បៀងអាហារដែលមានសុវត្ថិភាព និរន្តរភាព និងយុត្តិធម៌ជាងមុន ដោយផ្តល់អំណាចដល់កសិករ សហគមន៍ជនជាតិដើមភាគតិច និងអ្នកបរិភោគ ឱ្យក្លាយជាដៃគូសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអនាគតរួមរបស់សហគមន៍។
——————–
Meeting on Strengthening Community Ownership and Sustainability of the Agroecological Market
The Sustainable Soil for Life Association (SSLA) team facilitated a meeting between representatives of the Kuy indigenous production groups from Sre Preang and Pramer villages—who are producing vegetables, food, and agricultural products based on agroecological principles—and the Pramer Sen Chey Agricultural Development Cooperative, located in Pramer Commune, Tbaeng Meanchey District, Preah Vihear Province.
👥 The meeting was attended by a total of 8 participants (including 3 women). Its purpose was to discuss and strengthen the management mechanism of the agroecological market, which was established by SSLA in 2025 to promote the sale of safe products, increase household income, and boost the local economy.
✅ As a result, the Pramer Sen Chey Agricultural Development Cooperative demonstrated a strong commitment to taking over the management and ongoing development of this community market through:
• Restructuring and strengthening production groups.
• Developing joint production plans to ensure a consistent and regular supply of products.
• Coordinating crop varieties and production volumes to align with market demand.
• Enhancing community ownership and participation in managing their own market.
This commitment marks a crucial step toward ensuring the sustainability, resilience, and community ownership of the agroecological market, which is becoming a vital vehicle for improving livelihoods and the local economy.
🌾 This agroecological market serves as a platform directly connecting producers and consumers to promote the production and consumption of safe, healthy, and environmentally responsible food. Concurrently, it expands market opportunities for non-timber forest products (NTFPs) and local community goods, thereby boosting incomes and enhancing the local economy.
🌍 The initiative to establish a “Community Market” for selling goods and agricultural produce grown under agroecological principles—providing quality and safe food (free from synthetic chemicals)—was successfully implemented in Battambang Province through the “Farmers Market” model. This model was initiated by SSLA in 2024, in collaboration with farmer groups, development partners, and local authorities. This initiative is supported by the Swiss Agency for Development and Cooperation (SDC) and the Embassy of Ireland in Vietnam, through DanChurchAid Cambodia (DCA).
📈 Currently, this “Farmers Market” model is being expanded and further strengthened in various rural communities. This is achieved through collaboration among farmer communities, partner NGO networks, local authorities, and diverse stakeholders, aiming to contribute to building sustainable food systems, strengthening local economies, and enhancing community resilience.
🤝 Together, we can build a safer, more sustainable, and equitable food system by empowering farmers, indigenous communities, and consumers to become active partners in economic development and the shared future of the community.