[English Below] សកម្មភាព៖ Coaching ដើម្បីពង្រឹងសមត្ថភាព និងស្វែងរកដំណោះស្រាយដែលជួបប្រទះហើយនឹងធ្វើឲ្យល្អប្រសើរឡើងនៃការអនុវត្ដកសិកម្មឲ្យមាននិរន្ដភាព ដល់កសិករខ្មែរជនជាតិដើមភាគតិចព័រ

ក្រុមការងារបច្ចេកទេសកសិកម្មនៃ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានចុះអនុវត្តសកម្មភាព Coaching និងតាមដានការអនុវត្តកសិកម្មគ្រួសារ ជាមួយកសិករជនជាតិខ្មែរដើមភាគតិចព័រ ចំនួន 5 គ្រួសារ នៅ ភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ការចុះតាមដាន និងផ្តល់ការណែនាំបច្ចេកទេសនេះ ដល់កសិករចំនួន 5 គ្រួសារ រួមមាន៖
✅ហាត់ ហូយ៖ ការចិញ្ចឹមមាន់ សួនបន្លែ និងផ្ទះសំណាញ់
✅ អ៊ុន ទុន៖ សួនបន្លែ និងប្រព័ន្ធស្រោចស្រព
✅ ឡឹង សំ៖ ការចិញ្ចឹមកង្កែប និងការដាំដុះបន្លែ
✅ ពិន សុផាត៖ ផ្ទះសំណាញ់ និងការចិញ្ចឹមកង្កែប
✅ សន សុផុន៖ ការចិញ្ចឹមមាន់ និងការដាំដុះបន្លែ
សកម្មភាពនេះផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីគាំទ្រដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព លើកកម្ពស់សន្តិសុខស្បៀង និងការបង្កើនជីវភាពគ្រួសារ។
🌿 សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសហគមន៍កសិករជនជាតិដើមភាគតិច តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដែលជួយពង្រឹងភាពធន់ សន្តិសុខស្បៀង និងជីវភាពរយៈពេលវែង។
🙏 សូមអរគុណដល់កសិករទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម និងការបន្តអភិវឌ្ឍការងារកសិកម្មក្នុងសហគមន៍។
————————
Project Activities: Coaching to strengthen capacity and find solutions that will improve sustainable agricultural practices for Por indigenous farmers
The agricultural technical team of the Sustainable Soil for Life Association (SSLA) conducted coaching and follow-up support for 5 Por indigenous farming households located at Phnom Rai Village, Ta Taok Commune, Samlout District, Battambang Province.
The technical coaching covered:
✅ Hat Huy: Chicken raising, vegetable gardening, and net house management
✅ Un Tun: Vegetable gardening and irrigation system management
✅ Leung Som: Frog raising and Vegetable garden
✅ Pin Sophat: Net house management and Frog raising
✅ San Sophun: Chicken raising and Vegetable Garden
This activity focused on strengthening farmers’ technical knowledge and practical skills to support sustainable agriculture, improve food security, and enhance household livelihoods.
🌿 SSLA remains committed to empowering indigenous farming communities through sustainable agricultural practices that strengthen resilience, food security, and long-term livelihoods.
🙏 We sincerely thank all participating farmers for their active engagement and continued commitment to strengthening community-based agriculture.
——————–
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________
#SoilforLife #Soil4life #battambang #Cambodia #Donations #Support #Contribution #Agriculture #Local #NGO #Sustainable #Sustainable_Soil_for_Life_Association #Community #Association #ដីដើម្បីជីវិត #VDST #ជីវិតនិងដី #cnd