[English Below] សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានសហការជាមួយ អង្គការសមធម៌កម្ពុជា Equitable Cambodia ដឹកនាំកសិករចំនួន 21 នាក់ (ស្រី08 នាក់)អញ្ជើញមកពីខេត្តផ្សេងៗគ្នា ដូចជា ខេត្តរតនគិរី, កំពង់ស្ពឺ, ព្រះវិហារ និង ឧត្តរមានជ័យ បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីការដាំដុះដំណាំបែបកសិអេកូឡូស៊ី និងការការពារធនធានធម្មជាតិតាមរយៈ មិនប្រើប្រាស់សារធាតុគីមី។ កសិករទាំងអស់គ្នា បានស្វែងយល់ពីការដាំដុះដំណាំចម្រុះ នៃកសិកដ្ឋានរបស់ អ្នកស្រី ច្រែងថៃ មានទីតាំងនៅក្នុង ភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អ្នកចូលរួមទាំងអស់បានយល់ដឹងពី អត្ថប្រយោជន៍នៃដំណាំចម្រុះ ការរួមបញ្ចូលគ្នានៃដំណាំ និងការចិញ្ចឹមសត្វក្នុងកសិដ្ឋានតែមួយ ជាពិសេសបានយល់ដឹងពីការបង្កើតក្រុមផលិត និងក្រុមជី ។
បន្ទាប់ពីបានទស្សនាកសិដ្ឋានចម្រុះរបស់កសិករគោលដៅនៃ SSLA រួចមក អ្នកចូលរួមទាំងអស់បានបន្តដំណើរទៅទស្សនកិច្ច កសិដ្ឋានលោក ស៊ិន សៀវនឿត ដែលជាកសិកដ្ឋានផលិតបន្លែសរីរាង្គ PGS នៅក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កសិដ្ឋានលោក សៀវនឿត ជាទីតាំងបង្ហាញមួយ របស់ SSLA ដែលកំពុងអនុវត្តវិធីសាស្ត្រ Living Lab(ពិសោធន៍នៅទីវាលជាក់ស្តែង) បានស្រាវជ្រាវនិងផលិតនូវ ថ្នាំបណ្តេញសត្វល្អិត, ជីសរីរាង្គ, និងជីអរម៉ូន ជាដើម។
អ្នកចូលរួមទាំងអស់បានទទួលការបណ្តុះបណ្តាលពី វិធីសាស្ត្រផលិតថ្នាំបណ្តេញចៃលើដំណាំ និងជីអរម៉ូន បំប៉នដំណាំ។ វិធីសាស្ត្រនេះបានក្លាយជាប្រធានយ៉ាងសំខាន់ សម្រាប់អ្នកមានចំណាប់អារម្មណ៍ក្នុងការអនុវត្តកសិអេកូឡូស៊ី និងដាំដំណាំសរីរាង្គ ព្រោះវាបានជំនួសនូវការចំណាយលើការទិញជីថ្នាំគីមី ដើម្បីដាំដុះដំណាំ។
សូមបញ្ជាក់ថា សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) ស្វាគមន៍ជានិច្ចនូវគ្រប់ដៃគូរអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសទាំងអស់ មានបំណងចង់សិក្សារស្វែងយល់ពីកសិអេកូឡូស៊ី និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម ។
Sustainable Soil for Life Association (SSLA) in collaboration with Equitable Cambodia led 21 farmers (8 women) from different provinces such as Ratanakiri, Kampong Speu, Preah Vihear and Oddar Meanchey to visit to learn about agroecological cultivation and the protection of natural resources through the non-use of chemicals.
All farmers learned about the cultivation of mixed crops on Ms. Chrang Thai’s farm located in Sdey Leu village, Prek Luang commune, Ek Phnom district, Battambang province. All participants learned about the benefits of mixed crops, the combination of crops and livestock on one farm, especially the creation of production groups and fertilizer groups. After visiting the mixed farms of SSLA’s target farmers, all participants continued to visit Mr. Sin Seavnuet’s farm, a PGS organic vegetable farm in Kampong Seima village, Wat Ko Sangkat, Battambang city, Battambang province.
Mr. Seavnuet’s farm is a demonstration site of SSLA, which is implementing the Living Lab method (experimentation in the field) to research and produce insecticides, organic fertilizers, and hormonal fertilizers, etc. All participants received training on the method of producing insecticides on crops and hormonal fertilizers to supplement crops. This method has become an important topic for those interested in practicing agroecology and growing organic crops because it replaces the cost of purchasing chemical fertilizers to grow crops.
Please note that the Sustainable Soil for Life Association (SSLA) always welcomes all development partners and distinguished guests who wish to learn about agroecology and train in agricultural technical skills.
——————–
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Instagram: https://www.instagram.com/soil4_life…
Office Address: Sala Balat Village, O’Mal Sangkat,
Battambang City, Battambang Province, Cambodia
____________________________________








