[English Below] ដំណើរទស្សនកិច្ចសិក្សាអំពីកសិអេកូឡូស៊ីនៅប្រទេសវៀតណាម
[English Below]
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាអំពីកសិកម្មអេកូឡូស៊ីនៅប្រទេសវៀតណាម ដោយនាំយកកសិករ អង្គការដៃគូ និងបុគ្គលិកសរុប ២៥នាក់ ទៅសិក្សា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីការអនុវត្តជាក់ស្តែងនៅតាមបណ្តាសហគមន៍ និងភូមិកសិកម្មនានា ក្នុង និងជុំវិញទីក្រុងហូយអាន ខេត្តដាណាង ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចសិក្សាបែបសហគមន៍នេះ ពោរពេញទៅដោយការរៀនសូត្រ ការចែករំលែកចំណេះដឹង ស្វែងយល់ ឆ្លុះបញ្ចាំង និងបំផុសគំនិត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការអនុវត្តកសិកម្មអេកូឡូស៊ីប្រកបដោយចីរភាព។
ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ Green Youth Collective (GYC) និង Rewild Vietnam អ្នកចូលរួមបានសិក្សាអំពី៖
– កសិកម្មស្តារប្រព័ន្ធអេកូឡូស៊ី (Regenerative Agriculture)
– ការផលិតអាហារសរីរាង្គ (Organic Food)
– ប្រព័ន្ធកសិកម្មគាំទ្រដោយសហគមន៍ (Community-Supported Agriculture)
– ទីផ្សារលក់ផលិតផលកសិកម្មអេកូឡូស៊ីក្នុងស្រុក (Local Farmer Market)
– ការអនុវត្ត និងការគ្រប់គ្រងសំណល់តាមគោលការណ៍ គ្មានកាកសំណល់ (Zero Waste)
– កសិកម្មប្រកបដោយចីរភាពនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព
(Sustainable Farming and Natural Resource)
– ទេសចរណ៍កសិកម្មអេកូឡូស៊ី (Agroecological Tourism)
សកម្មភាពទាំងនេះជាគំរូប្រកបដោយនវានុវត្តន៍ក្នុងការកសាងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងភាពធន់ ព្រមទាំងរួមចំណែកដល់ការបង្កើនប្រាក់ចំណូល ការជំរុញការចូលរួមយ៉ាងសកម្មពីសហគមន៍ និងការលើកកម្ពស់កសិកម្មប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិឱ្យស្របតាមច្បាប់ធម្មជាតិ និងប្រកបដោយនិរន្តរភាព។
ដំណើរទស្សនកិច្ចសិក្សានេះមិនមែនគ្រាន់តែជាការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏មានតម្លៃសម្រាប់ ការរៀនពីកសិករ និងកសិករ ពីអ្នកអនុវត្តនិងអ្នកអនុវត្ត។ អ្នកចូលរួមទាំងអស់បានធ្វើដំណើរទស្សនា សិក្សាដើររៀនសូត្តជាមួយកសិករនៅមូលដ្ឋាន ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកគ្រាប់ពូជ រឿងរ៉ាវសហគមន៍ និងចំណេះដឹង បង្កើតកិច្ចសន្ទនាប្រកបដោយអត្ថន័យ ស្វែងយល់ពីការអនុវត្តជាក់ស្តែង និងឆ្លុះបញ្ចាំងពីរបៀបដែលអាចយកបទពិសោធន៍ទាំងនេះមកអនុវត្ត ដើម្បីពង្រឹងសហគមន៍កសិកម្មនៅកម្ពុជា។
ចំណេះដឹង ទំនាក់ទំនង និងការបំផុសគំនិតដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សានេះ នឹងបន្តរួមចំណែកពង្រឹងការងាររបស់ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) អង្គការដៃគូ និងគាំទ្រកសិកររបស់យើង ក្នុងការលើកកម្ពស់ កសិកម្មអេកូឡូស៊ី ប្រព័ន្ធស្បៀងអាហារតាមមូលដ្ឋាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនភាពធន់របស់សហគមន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Green Youth Collective (GYC), Rewild Vietnam, ម្ចាស់ផ្ទះ ដៃគូសហការ និងអ្នកចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យដំណើរផ្លាស់ប្តូរការសិក្សានេះក្លាយជាបទពិសោធន៍ដ៏មានតម្លៃ។ តាមរយៈការសិក្សា និងកិច្ចសហការឆ្លងព្រំដែននេះ យើងរួមគ្នាកសាងអនាគតមួយ ដែលវិស័យកសិកម្មដើរស្របតាមធម្មជាតិ លើកតម្កើងវប្បធម៌មូលដ្ឋាន និងពង្រឹងសហគមន៍ឱ្យកាន់តែមានភាពធន់ រឹងមាំ និងប្រកបដោយចីរភាព។
What an inspiring learning journey!
The Sustainable Soil for Life Association (SSLA) proudly organized the Agroecology Caravan Study Tour in Vietnam, bringing together 25 Cambodian agroecology and Indigenous farmers, partner organizations, and SSLA staff to learn, exchange experiences, and explore practical agroecological approaches in farming communities and villages in and around Hội An and Đà Nẵng, Vietnam.
In close collaboration with Green Youth Collective (GYC) and Rewild Vietnam, participants explored a wide range of agroecological initiatives, including:
– Regenerative Agriculture
– Organic Food Production
– Community-Supported Agriculture (CSA)
– Local Agroecological Farmers’ Markets
– Zero Waste Practices and Waste Management
– Sustainable Farming and Natural Resource Use
– Agroecological Tourism
These initiatives showcase innovative approaches to building sustainable and resilient food systems, improving local livelihoods and incomes, promoting the sustainable use of natural resources, and encouraging active community participation.
More than a study tour, this journey became a valuable platform for farmer-to-farmer and practitioner-to-practitioner learning. Participants walked alongside local farmers, exchanged experiences, shared seeds, stories, and knowledge, engaged in meaningful dialogue, observed practical innovations, participated in hands-on learning, and reflected on how these approaches can be adapted to strengthen farming communities in Cambodia.
The knowledge, relationships, and inspiration gained throughout this journey will continue to strengthen the work of the Sustainable Soil for Life Association (SSLA) and support Cambodian farmers in promoting agroecology, sustainable farming, responsible natural resource management, local food systems, biodiversity conservation, and community-led development, while enhancing community resilience to climate change across Cambodia.
We sincerely thank Green Youth Collective (GYC), Rewild Vietnam, our generous hosts, partner organizations, and every participant for making this learning exchange such a meaningful and enriching experience. Through this cross-border collaboration and shared learning, we are working together to build a future where agriculture thrives in harmony with nature, natural resources are managed sustainably, local cultures are celebrated, and communities become more resilient, empowered, and sustainable.
——————–
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Instagram: https://www.instagram.com/soil4_life…
Office Address: Sala Balat Village, O’Mal Sangkat,
Battambang City, Battambang Province, Cambodia
____________________________________
#agroecology #SustainableFarming #ResilientLocalFoodSystem #ClimateAdaptation #Safefoods #IndigenousWisdom #youthempowerment #TogetherWeGrow #together #wegrowtogether #DonateUs
#SoilforLife #Soil4life #battambang #Cambodia #Donations #Support #Contribution #Agriculture #Local #NGO #Sustainable #Sustainable_Soil_for_Life_Association #Community #Association #ដីដើម្បីជីវិត #VDST #ជីវិតនិងដី #cnd

















