[English Below] សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំ វេទិកាបណ្តាញកសិករអនុវត្តកសិអេកូឡូស៊ី នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ១០៣ នាក់ មកពីខេត្តបាត់ដំបង សៀមរាប ព្រះវិហារ សាកលវិទ្យាល័យ អង្គការដៃគូក្នុងស្រុក និងមជ្ឈមណ្ឌលសាវជ្រាវ។

[English Below]
🌾នៅពេលកសិករជួបគ្នាពួកគេតែងតែចែករំលែករឿងរ៉ាវនៃការដាំដុះ ផ្តល់ក្តីសង្ឃឹម បទពិសោធន៍ មេរៀន និងដំណោះស្រាយដែលបានសាកល្បងដោយខ្លួនឯង។
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំ វេទិកាបណ្តាញកសិករអនុវត្តកសិអេកូឡូស៊ី នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ១០៣ នាក់ មកពីខេត្តបាត់ដំបង សៀមរាប ព្រះវិហារ សាកលវិទ្យាល័យ អង្គការដៃគូក្នុងស្រុក និងមជ្ឈមណ្ឌលសាវជ្រាវ។
វេទិកានេះបានបង្កើតលំហសម្រាប់ ការរៀនពីកសិករទៅកសិករ (Farmer-to-Farmer Learning) ដែលអ្នកចូលរួមបានរួមគ្នាពិភាក្សា វិភាគបញ្ហា ស្វែងរកដំណោះស្រាយ និងចែករំលែកបទពិសោធន៍ជាក់ស្តែងពីការអនុវត្តកសិអេកូឡូស៊ី។
តាមរយៈការរៀនសូត្ររួម កសិករបានពង្រឹងចំណេះដឹងលើការគ្រប់គ្រងកសិដ្ឋាន ការផលិតជីធម្មជាតិ ការថែរក្សាសុខភាពដី និងជីវចម្រុះ ព្រមទាំងការអនុវត្តបច្ចេកទេសដែលជួយបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
💚 នៅពេលកសិករមានចំណេះដឹង និងទំនុកចិត្ត ពួកគេអាចកាត់បន្ថយការប្រើប្រាស់សារធាតុគីមី បន្ថយថ្លៃដើមផលិត បង្កើនគុណភាពផលិតផល និងរួមចំណែកការពារធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) ជឿជាក់ថា ការកសាងសហគមន៍បៃតងប្រកបដោយនិរន្តរភាព ចាប់ផ្តើមពីការរៀនសូត្រជាមួយគ្នា ការចែករំលែកចំណេះដឹង និងការរីកចម្រើនរួមគ្នា តាមរយៈបណ្តាញសហគមន៍កសិអេកូឡូស៊ីដ៏រឹងមាំ។
🌾 When farmers come together, they don’t just talk about farming; they share hope, experiences, lessons learned, and practical solutions they have tested in their own fields.
Sustainable Soil for Life Association (SSLA) organized an Agroecology Farmer Network Forum in Siem Reap Province, bringing together 103 participants from Battambang, Siem Reap, Preah Vihear, universities, local partner organizations​ and research center.
The forum created a valuable space for Farmer-to-Farmer Learning, where participants openly discussed challenges, analyzed problems, explored practical solutions, and exchanged real-life experiences in agroecological farming. Through collaborative learning, farmers strengthened their knowledge of agroecological farm management, natural fertilizer production, soil health, biodiversity conservation, and climate-resilient farming practices.
💚 With greater knowledge and confidence, farmers are better equipped to reduce their reliance on chemical inputs, lower production costs, improve the quality of their products, and contribute to protecting natural resources for future generations.
At SSLA, we believe that building sustainable green communities begins with learning together, sharing knowledge, and growing together through strong agroecology community networks.
——————–
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: Sala Balat Village, O’Mal Sangkat,
Battambang City, Battambang Province, Cambodia
____________________________________
#SoilforLife #Soil4life #battambang #Cambodia #Donations #Support #Contribution #Agriculture #Local #NGO #Sustainable #Sustainable_Soil_for_Life_Association #Community #Association #ដីដើម្បីជីវិត #VDST #ជីវិតនិងដី #cnd