[English Below] កិច្ចប្រជុំប្រចាំខែយ៉ាងជោគជ័យជាមួយបងប្អូនអាជីវករផ្សារកសិករទាំងអស់ ដើម្បីធានាថាអតិថិជនរបស់យើងទទួលបាននូវទំនិញមានសុវត្ថិភាពខ្ពស់ និងបទពិសោធន៍ទិញទំនិញ

[English Below]
🌟 ដំណឹងល្អ! ផ្សារកសិករយើងកាន់តែអភិវឌ្ឍ ដើម្បីបម្រើលោកអ្នកឱ្យកាន់តែប្រសើរ! 🌟
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំកិច្ចប្រជុំប្រចាំខែយ៉ាងជោគជ័យជាមួយបងប្អូនអាជីវករផ្សារកសិករទាំងអស់ ដើម្បីធានាថាអតិថិជនរបស់យើងទទួលបាននូវទំនិញមានសុវត្ថិភាពខ្ពស់ និងបទពិសោធន៍ទិញទំនិញដ៏ល្អឥតខ្ចោះ! 💚
នៅក្នុងជំនួបនេះ ពួកយើងបានប្តេជ្ញាចិត្ត និងឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន ៤ ដូចជា៖
គុណភាព និង តម្លៃ៖ ធានាផ្តល់ជូននូវបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពពិតៗ ព្រមទាំងមានការបិទស្លាកតម្លៃច្បាស់លាស់ និងសមរម្យបំផុត។
អនាម័យ និង សណ្តាប់ធ្នាប់៖ អាជីវករទាំងអស់នឹងស្លៀកពាក់ឯកសណ្ឋានបានត្រឹមត្រូវ រៀបចំស្តង់លក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងថែរក្សាបរិស្ថានជុំវិញឱ្យបានស្អាតជានិច្ច។
សេវាកម្មអតិថិជន៖ ផ្តល់ជូននូវភាពរួសរាយរាក់ទាក់ និងស្នាមញញឹមជានិច្ច ដើម្បីឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅរាល់ពេលមកទិញទំនិញ។
ការលក់អនឡាញ៖ កាន់តែងាយស្រួល! ពួកយើងនឹងបង្កើត Telegram Channel ដើម្បីជួយសម្រួលដល់ការបញ្ជាទិញរបស់អតិថិជនឱ្យកាន់តែរហ័ស និងចំណេញពេលវេលា។
បញ្ជាក់៖ សុខភាព និងការពេញចិត្តរបស់លោកអ្នក គឺជាអាទិភាពទី១ របស់យើង! 🥗✨
👉 សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលក្នុងស្រុក និងបន្លែសុវត្ថិភាព!
🌟 Great news! Our Farmers’ Market is growing to serve you even better! 🌟
Sustainable Soil for Life Association (SSLA) successfully held its monthly meeting with all market vendors to ensure that our customers receive high-safety products and an outstanding shopping experience! 💚
During this meeting, we committed to and agreed upon 4 key priorities:
🥦 Quality and Pricing: Guaranteeing genuine organic and safe vegetables, accompanied by clear and highly reasonable price tagging.
🧹 Hygiene and Order: All vendors will wear proper uniforms, maintain neatly organized stalls, and keep the surrounding environment clean at all times.
🤝 Customer Service: Offering friendly service and warm smiles to make every customer feel welcome whenever they shop.
📱 Online Sales: Even more convenient! We are launching a Telegram Channel to make ordering faster and save you time.
Note: Your health and satisfaction are our top priority! 🥗✨
👉 Thank you to all our customers for continuously supporting local products and safe vegetables!