[English Below]
“វេទិកាយុវកសិករអេកូឡូស៊ី”
ថ្ងៃទី២៥ ខែវិច្ឋិការ ឆ្នាំ២០២៥ (សណ្ឋាគាររី ខេត្តសៀមរាប)
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំ “វេទិកាយុវកសិករអេកូឡូស៊ី”។
កម្មវិធីនេះបានផ្តល់វេទិកាសម្រាប់ កសិករយុវជន, កសិករវ័យចំណាស់, កសិករជនជាតិដើមភាគតិច និងនិស្សិតផ្នែកកសិកម្ម ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកដំណោះស្រាយសម្រាប់ កសិកម្មកសិអេកូឡូស៊ី (Agroecology)។
វេទិកានេះបានបង្ហាញពីសារៈសំខាន់នៃ កសិកម្មអេកូឡូស៊ី ក្នុងការពារសុខមាលភាពមនុស្ស ពង្រឹងជីវភាពកសិករ បង្កើនសន្តិសុខស្បៀងអាហារ និងឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ពី ការផ្លាស់ប្តូរពីការប្រើប្រាស់គីមីទៅកាន់វិធីសាស្រ្តធម្មជាតិ និងប្រកបដោយចីរភាព និងនិរន្តរភាព។
សំឡេងពីវេទិកា៖
• លោកអ៊ំុ នឹម ឈៀង, ជាកសិករគំរូ: “ខ្ញុំចង់បង្កើនសមត្ថភាពយុវជនឲ្យក្លាយជាអ្នកដឹកនាំក្នុងកសិកម្មអេកូឡូស៊ី ខណៈគោរពបទពិសោធន៍របស់កសិករចាស់។”
• និស្សិត NUBB: “ការផ្លាស់ពីគីមីទៅកសិកម្មអេកូឡូស៊ី មិនត្រឹមតែសុខភាពល្អសម្រាប់មនុស្ស និងបរិស្ថានទេ ប៉ុន្តែវាក៏បង្កើនភាពរឹងមាំសម្រាប់ដំណាំ និងកសិដ្ឋានផងដែរ។”
• លោកគ្រូ សាំង សុផាត, ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានមានប្រសាសន៏ថា: “យើងគួរគាំទ្រកសិករឱ្យផ្លាស់ពីគីមីទៅកសិកម្មអេកូឡូស៊ី ដើម្បីកែលម្អជីវភាពការរស់នៅ ការពារជីវចម្រុះ និងឆ្លើយតបទៅនឹងអាកាសធាតុផ្លាស់ប្តូរ។”
ព្រឹត្តិការណ៍នេះបញ្ចប់ដោយការប្តេជ្ញាចិត្តរួមរបស់អ្នកចូលរួមក្នុងការកសាងសហគមន៍កសិកម្មប្រកបដោយចីរភាព និងមានភាពរឹងមាំ។
លោក តូច ចំរើន បានលើកទឹកចិត្តថា៖
“យើងចង់នាំយកសំឡេងរបស់កសិករកសិកម្មអេកូឡូស៊ី មកផ្សារភ្ជាប់ក្នុងសហគមន៍។ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ អាចធ្វើឱ្យយើងបង្កើតមូលដ្ឋានរឹងមាំសម្រាប់អនាគតកសិកម្ម (កសិអេកូឡូស៊ី) ប្រកបដោយចីរភាព និរន្តរភាព និងរឹងមាំនៅប្រទេសកកម្ពុជា។”
SSLA នៅតែបន្តគាំទ្រកសិករទូទាំងប្រទេស និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព សុខភាពល្អ និងបន្សាំការរស់នៅសមស្របមួយ ដើម្បីឆ្លើយតបនឹងបំរែបំរួលអាកាសធាតុនៅប្រទេស កម្ពុជា និងសកលលោក។
“Youth Farmers Forum”
25 November 2025, REE Hotel, Siem Reap
The Sustainable Soil for Life Association (SSLA) organized the “Youth Farmers Forum.”
The event provided a platform for young farmers, elder farmers, ethnic minority farmers, and agriculture students to share knowledge and explore solutions for sustainable farming (Agroecology).
The forum highlighted the importance of agroecology in protecting human health, improving farmers’ livelihoods, enhancing food security, and addressing the challenges of climate change. Participants shared experiences on transitioning from chemical-based farming to natural, sustainable, and resilient agricultural practices.
Voices from the forum included:
Mr. Nim Chiang, Model Farmer: “My goal is to empower young people to become leaders in agroecology while respecting the experience of elder farmers.”
A student from NUBB: “Shifting from chemicals to agroecology not only improves the health of people and the environment, but also strengthens crops and farm resilience.”
Mr. Sang Sophat, Lecturer at the University of Management and Economics: “We should support farmers to transition from chemical-intensive farming to agroecology. This improves livelihoods, protects biodiversity, and responds to climate change.”
The event concluded with participants’ shared commitment to build sustainable and resilient farming communities.
Mr. Touch Chamroun encouraged participants:
“We aim to amplify the voices of agroecology farmers and connect them within communities. By sharing knowledge and experiences, we can build a strong foundation for a future of sustainable, resilient, and thriving agroecology in Cambodia.”
SSLA continues to support farmers nationwide and promote sustainable, healthy, and climate-resilient agriculture across Cambodia.
——————–
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Instagram: https://www.instagram.com/soil4_life…
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________
































