[English Below] តាំងបង្ហាញ និងលក់ផលិតផលបន្លែ ផ្លែឈើ និងអាហារកែច្នៃ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកអគ្គរាជទូតសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា

[English Below]
កសិករនៃសមាគមនិរន្តរភាពដីដើម្បីជីវិត មានកិត្តិយសយ៉ាងខ្លាំងដែលបាន តាំងបង្ហាញ និងលក់ផលិតផលបន្លែ ផ្លែឈើ និងអាហារកែច្នៃ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកអគ្គរាជទូតសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានគាំទ្រផលិតផលរបស់កសិករ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងកម្មវិធីទិវាបង្ហាញបច្ចេកវិទ្យាកសិកម្ម គម្រោង «កសិកម្មវៃឆ្លាតកម្ពុជា៖ ការលើកកម្ពស់កសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងខេត្តបាត់ដំបង» ដែលរៀបចំឡើងដោយអង្គការបៃឌេ (BAIDE)។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការបៃឌេ (BAIDE) និងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។ លើសពីនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កសិករ ដែលបានទទួលការទស្សនានិងការគាំទ្រពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម និងភ្ញៀវកិត្តិយសផ្សេងទៀត ដែលបានទិញផលិតផលស្រស់ៗ និងអាហារកែច្នៃរបស់បងប្អូនកសិករយើងផ្ទាល់។

Our Farmers from SSLA are deeply honored to have exhibited and sold their vegetables, fruits, and processed food products to H.E. Dith Tina, Minister of Agriculture, Forestry and Fisheries, the Ambassador of the Czech Republic to Cambodia, Excellency as well as national and international guests who supported the farmers’ products at the National University of Battambang during the Agricultural Technology Demonstration Day event under the project “Smart Agriculture Cambodia: Promoting Sustainable Agriculture in Battambang Province”, organized by the BAIDE organization.

We would like to express our deepest gratitude to BAIDE organization and the National University of Battambang for organizing this meaningful event.

Furthermore, it was a profound honor for the farmers to be visited and supported by H.E. the Minister of Agriculture and other distinguished guests who purchased fresh products and processed food directly from our farmers.