[English Below] កសិករគំរូឆ្លាតវៃនៅខេត្តព្រះវិហារ! ប្រែក្លាយដីចម្ការឱ្យទៅជាប្រភពចំណូលច្រើនជាន់តាមបែប «កសិរុក្ខកម្ម និងកសិកម្មចម្រុះ»

[English Below]
🌱 កសិករគំរូឆ្លាតវៃនៅខេត្តព្រះវិហារ! ប្រែក្លាយដីចម្ការឱ្យទៅជាប្រភពចំណូលច្រើនជាន់តាមបែប «កសិរុក្ខកម្ម និងកសិកម្មចម្រុះ» 💚
សូមណែនាំឱ្យស្គាល់ លោកស្រី សោម ចាន់ធី កសិកររស់នៅ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបានច្នៃប្រឌិតវិធីដាំដុះយ៉ាងស្ទាត់ជំនាញលើផ្ទៃដីចម្ការតែមួយ៖
🔹 ដាំខ្ញីក្រោមដើមស្វាយចន្ទី៖ ទាញប្រយោជន៍ពីម្លប់ស្វាយចន្ទីដើម្បីបែកកំដៅ និងរក្សាសំណើមឱ្យខ្ញីលូតលាស់បានល្អ ទទួលបានផល ២ ជាន់លើដីតែមួយ!
🔹 ដាំសណ្ដែកដីចន្លោះជួរ៖ ជួយបង្កើនជីជាតិដី (អាសូត) តាមធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ជីគីមី។
🔹 ដាំដំឡូងមីបន្ថែម៖ បង្កើនប្រភពចំណូល និងប្រើប្រាស់ដីទំនេរជុំវិញចម្ការឱ្យអស់លទ្ធភាព។
💡 ហេតុអ្វីបានជាគំរូនេះទទួលបានជោគជ័យ?
បច្ចេកទេសនេះមិនត្រឹមតែជួយឱ្យគ្រួសារគាត់មានប្រាក់ចំណូលចូលជាប្រចាំពេញមួយឆ្នាំ (មិនបារម្ភភ័យខ្លាចពេលដំណាំណាមួយចុះថោក) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាសំណើមដី កាត់បន្ថយជំងឺដំណាំ និងការពារបរិស្ថានប្រកបដោយនិរន្តរភាពទៀតផង! 👏
តើបងប្អូនកសិករយើងណាខ្លះកំពុងអនុវត្តគំរូដាំដំណាំចម្រុះបែបនេះដែរ? ចូលរួមចែករំលែករូបភាព ឬបទពិសោធន៍ក្នុង Comment ទាំងអស់គ្នា! 👇
🌱 Master Farmer in Preah Vihear Province! Improve her land to earn more income through “Agroforestry and Mixed crops” 💚
Please meet Mrs. Som Chanthy, a farmer living in Krang Dong village, Preah Kliang Commune, Tbaeng Meanchey Districe, Preah Vihear province, who ingeniously mastered an integrated farming model on a single piece of land:
🔹 Intercropping Ginger under Cashew Trees: Takes advantage of the cashew shade to reduce heat and retain moisture for optimal ginger growth—yielding two harvests on the same land!
🔹 Planting Peanuts between Rows: Naturally enriches the soil with nitrogen and reduces the need for chemical fertilizers.
🔹 Adding Cassava: Maximizes unused land around the plantation and creates an additional revenue stream.
💡 Why is this model successful? This technique not only provides the family with a steady, year-round income—eliminating the fear of price drops for any single crop—but it also helps retain soil moisture, reduces crop diseases, and protects the environment sustainably! 👏
Are any of our fellow farmers practicing integrated farming like this? Feel free to share your photos or experiences in the comments below!
____________________________________
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: Sala Balat Village, O’Mal Sangkat,
Battambang City, Battambang Province, Cambodia