[English Below] សមាគមនិរន្តរភាពដីដើម្បីជីវិត បានចូលរួមសហការរៀបចំ ទិវាជំនួបអ្នកប្រើប្រាស់ ឆ្នាំ2026 នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

[English Below]
សមាគមនិរន្តរភាពដីដើម្បីជីវិត បានចូលរួមសហការរៀបចំ ទិវាជំនួបអ្នកប្រើប្រាស់ ឆ្នាំ2026 នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កម្មវិធីនេះមានអ្នកចូលរួមចំនួន 149នាក់ ស្រីចំនួន 75 នាក់ មកពីស្ថាប័នជាច្រើនដែលជា សមាជិកនៃបណ្តាញកសិអេកូឡូស៊ីកម្ពុជា ALiSEA ។ SSLA បានដាក់តាំងបង្ហាញពី ផលិតផលចំណេះដឹងរបស់ខ្លួនដែលបានផលិត និង បានដឹកនាំកសិករគោលដៅរបស់ខ្លួនចូលរួមដាក់តាំងកសិផលកសិអេកូឡូស៊ី ចំនួនមួយស្តង់ផងដែរ។
ទិវាជំនួបអ្នកប្រើប្រាស់
ជាកម្មវិធីមួយបង្កើតឡើងដើម្បីពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាព តាមរយៈការអនុវត្តកសិអេកូឡូស៊ី ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងការយល់ដឹងអំពីភាព ខុសគ្នានៃផលិតផល ឬកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី។
គោលបំណងចម្បង
– ជំរុញការប្រើប្រាស់ និងបង្កើនតម្លៃផលិតផលកសិអេកូឡូស៊ីក្នុងចំណោមអ្នកប្រើប្រាស់។
– ពង្រឹងទំនាក់ទំនង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិត។
– ផ្តល់វេទិកាដល់សមាជិកសម្រាប់បង្ហាញការអនុវត្តល្អៗ និងនវានុវត្តន៍ក្នុងវិស័យកសិអេកូឡូស៊ី។
សកម្មភាពសំខាន់ៗ
– ពិព័ណ៌ផលិតផល (សាធារណៈ) : ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញ កសិផលសុវត្ថិភាពពីសមាជិក ALISEA និងកសិកររបស់ដៃគូ មានស្តង់សរុបចំនួន 31 ស្តង់។
– វេទិកាសិក្សារៀនសូត្រ : ចែករំលែកបទពិសោធន៍ ដើម្បី ផ្សព្វផ្សាយចំណេះដឹង និងបទ ពិសោធន៍ដែលពាក់ព័ន្ធដោយបើកចំហ ជាមួយអ្នកប្រើប្រាស់។ មានវេទិការបទបង្ហាញពីប្រធានបទជាច្រើនដូចជា ការអនុវត្តន៍ស្តង់ដាសរីរាង្គ បទបង្ហាញដោយក្រុមហ៊ុន Khmer Organic , ការអនុវត្តន៍ប្រព័ន្ធធានាដោយមានការចូលរួម (PGS) ដោយតំណាងអ្នកបច្ចេកទេសរបស់ អង្គការហ្គ្រេត (GRET), ការអនុវត្តន៍កសិអេកូឡូស៊ីដើម្បីផលិតនូវផលិតផលដោយប្រើប្រាស់ធាតុចូលកសិកម្មក្នុងកសិដ្ឋាន និងចែករំលែកបទពិសោធន៍ជាក់ស្តែង ដោយតំណាងអ្នកសម្របសម្រួលគម្រោងនៃសមាគមនិរន្តរភាពដីដើម្បីជីវិត SSLA ។
– ទស្សនកិច្ចសិក្សានៅកន្លែងអនុវត្តល្អ : ទស្សនកិច្ចទៅកាន់កសិដ្ឋាន កសិអេកូឡូស៊ីដែលបានជ្រើសរើស ដោយបង្ហាញបច្ចេកទេសផលិតកម្ម កិច្ចពិភាក្សាជាមួយកសិករអំពីបញ្ជា ប្រឈម និងអត្ថប្រយោជន៍។
ឥទ្ធិពលរបស់ “ទិវាអ្នកប្រើប្រាស់”
អ្នកប្រើប្រាស់មិនមែនគ្រាន់តែជាអ្នកទិញ ឬអ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែគឺជាតួអង្គស្នួលមួយនៅក្នុង ប្រព័ន្ធស្បៀងអាហារសុវត្ថិភាព ដែលអាចកំណត់ទិសដៅនៃការផលិត ជំរុញឱ្យមានការកែលម្អគុណ ភាព និងសុវត្ថិភាពស្បៀងអាហារនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផ្គត់ផ្គង់។ ជម្រើសតូចៗរបស់អ្នក ប្រើប្រាស់រាល់ថ្ងៃដែលគាំទ្រនិងជ្រើសរើសកសិផលសុវត្ថិភាព ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការ លើកទឹកចិត្តអ្នកផលិតឱ្យអនុវត្តការផលិតប្រកបដោយសុវត្ថិភាព ទទួលខុសត្រូវ និងគិតគូរដល់សុខភាពមនុស្ស ព្រមទាំងការការពារបរិស្ថាន ដើម្បីជំរុញវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀង អាហារប្រកបដោយនិរន្តរភាព។
The Sustainable Soil for Life Association co-organized the 2026 Consumer Meeting Day in Svay Rieng City, Svay Rieng Province. The event was attended by 149 participants, 75 of whom were women, from various institutions that are members of the Cambodian Agroecology Network ALiSEA. SSLA exhibited its knowledge products and led its target farmers to exhibit a number of agroecological products.
Consumer Meeting Day
is a program designed to strengthen consumer awareness of safe agricultural products through agroecological practices, bridge the gap between producers and consumers, and strengthen understanding of the differences between safe products or agricultural products produced through agroecological practices.
Main objectives
– Promote the use and increase the value of agroecological products among consumers.
– Strengthen communication and networking between consumers and producers.
– Provide a platform for members to showcase good practices and innovations in the field of agroecology.
Key Activities
– Product Exhibition (Public): Promote and display safe agricultural products from ALISEA members and partner farmers, with a total of 31 booths.
– Learning Forum: Share experiences to openly disseminate relevant knowledge and experiences with consumers. There are presentation forums on various topics such as the implementation of organic standards presented by Khmer Organic, the implementation of Participatory Guarantee System (PGS) by representatives of GRET technicians, the implementation of agroecology to produce products using agricultural inputs on farms, and sharing practical experiences by representatives of the project coordinators of SSLA.
– Study visits to good practice sites: Visits to selected agroecology farms, demonstrating production techniques, discussions with farmers on the challenges and benefits.
The impact of “Consumer Day”
Consumers are not just buyers or eaters, but are key players in a safe food system, who can set the direction of production, driving improvements in food quality and safety at every stage of the supply chain. Your small, everyday choices that support and choose safe agricultural products are a major driving force in encouraging producers to practice safe, responsible production that takes into account human health and environmental protection, in order to promote the development of agroecology and sustainable food systems.