[English Below] កាលពីថ្ងៃទី ៩ ដល់ ១០ ខែកញ្ញា ឆ្នាំ២០២៥ សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំកម្មវិធី វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “កសិអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ” ដល់កសិករចំនួន ៤០ នាក់ ដែលមកពីបណ្ដាខេត្តកំពង់ធំ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

format: 2; filter: 0; fileterIntensity: 0.0; filterMask: 0; captureOrientation: 0; runfunc: 0; algolist: 0; multi-frame: 1; brp_mask:0; brp_del_th:0.0000,0.0000; brp_del_sen:0.0000,0.0000; motionR: 0; delta:1; bokeh:1; module: photo;hw-remosaic: false;touch: (-1.0, -1.0);sceneMode: 13107200;cct_value: 0;AI_Scene: (-1, -1);aec_lux: 174.88312;aec_lux_index: 0;albedo: ;confidence: ;motionLevel: -1;weatherinfo: weather?Light rain, icon:5, weatherInfo:100;temperature: 38;zeissColor: bright;
0
[English Below]
កាលពីថ្ងៃទី ៩ ដល់ ១០ ខែកញ្ញា ឆ្នាំ២០២៥ សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំកម្មវិធី វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “កសិអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ” ដល់កសិករចំនួន ៤០ នាក់ ដែលមកពីបណ្ដាខេត្តកំពង់ធំ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជាៈ
– បង្កើនការយល់ដឹង៖ ផ្ដល់ចំណេះដឹងមូលដ្ឋានគ្រឹះស្ដីពី “បច្ចេកទេសផលិតកម្មតាមបែបកសិអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ” តាមរយៈការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សា។
– ចែករំលែកបទពិសោធន៍៖ បង្កលទ្ធភាពឲ្យកសិករចែករំលែកបទពិសោធន៍ផ្ទាល់ស្ដីពី “បច្ចេកទេសផលិតកម្មតាមបែបកសិអេកូឡូស៊ី” ដោយផ្តោតលើកសិកម្មចម្រុះ ការដាំដំណាំបន្លែ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកែប្រែគុណភាពដី ដើម្បីធានានូវការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព។
– ពង្រឹងខ្សែច្រវាក់តម្លៃ៖ ចែករំលែកចំណេះដឹងទាក់ទងនឹងដំណើរការចងក្រងជាក្រុម ការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងចំណូល-ចំណាយ និងការស្វែងរកទីផ្សារ។
ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធី កសិករទាំងអស់បានសិក្សាពីទ្រឹស្តី និងការអនុវត្តជាក់ស្ដែងលើកសិកម្មតាមបែបអេកូឡូស៊ី រួមទាំងការអនុវត្តផលិតជីសរីរាង្គ EM ផ្លែឈើ, ថ្នាំបណ្ដេញ FPJ, ជីទឹក SBN និងជីកំប៉ុស្តិ៍គោកប៉ូកាឈិក និងបានចុះទស្សនៈកិច្ចសិក្សារដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាពីរបៀបអនុវត្តផ្ទាល់ពីករសិករផ្ទាល់ផងដែរ។
កម្មវិធីនេះពិតជាមានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ចំណេះដឹង និងបច្ចេកទេសដល់កសិករ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។
On September 9-10, 2025, the Sustainable Land for Life Association (SSLA) organized a training and study tour program on “Agroecology and Climate Change” for 45 farmers from Kampong Thom, Stung Treng, Ratanakiri, and Mondulkiri provinces. The program has the following main objectives:
– Increase awareness: Provide basic knowledge on “Agroecology Production Techniques and Climate Change” through training and study tours.
– Share experiences: Enable farmers to share their first-hand experiences on “Agroecology Production Techniques” with a focus on integrated farming, vegetable cultivation, climate change adaptation, and soil quality modification to ensure sustainable land use.
– Strengthen value chains: Share knowledge on group formation processes, business planning, income-expenditure management, and market research.
During the two-day program, all farmers learned the theory and practical application of agroecology, including the production of organic EM fruit fertilizers, FPJ pesticides, SBN liquid fertilizers, and Bocachi fertilizer compost. They also went on study tours to exchange experiences and learn how to apply them directly from farmers.
This program is very important in helping the farmers to improve the knowledge and techniques so that they can contribute to the sustainable development of Cambodia’s agricultural sector.
———————
គាំទ្រការផលិតដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) and ស្ថានទូតអៀរឡង់ប្រចាំប្រទេសវៀតណាម​តាមរយៈអង្គការឌីស៊ីអេ។
Supported by the Swiss Agency for Development and Cooperation (SDC) and Irish Embassy in Vietnam through DanChurchAid (DCA).
——————–
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________