នៅថ្ងៃទី 30 /11/22 សមាគមនិរន្តរភាពដីដើម្បីជីវិតបាន អញ្ជើញ នាយក លោកគ្រូ អ្នកគ្រូ នៃសាលារៀន នៅឃុំរាំងកេសី ប្រជុំ និងទស្សនៈកិច្ចនៅ សាលាបឋមសិក្សា អូខ្ជាយជើង ដើម្បីសិក្សា ពីបទពិសោធន៍ នៃគម្រោងក្លឹបអំណានក្នុងគោលបំណងជួយដល់សិស្សានុសិស្សដែលរៀនខ្សោយ ឱ្យ ក្លាយជាសិស្សដែលរៀនពូកែឡើងវិញ។
ក្នុងការប្រជុំ និង ទស្សនៈ កិច្ចនេះផងដែរ មានការ ចូលរួម ពីសមាគមនិរន្តរភាពដីដើម្បីជីវិត អង្គការជំនួយព្រះវិហារហ្វាំងឡង់ អង្គការ ពុទ្ធិ កុមារ និងអង្គការ Brahma Kesa (ប្រទេសបារាំង)។
សូមថ្លែងអំណគុណដល់លោក នួម វណ្ណេត នៃអង្គការជំនួយព្រះវិហារហ្វាំងឡង់ ដែលបានជួយសម្របសម្រួលក្នុងការប្រជុំ និង ទស្សនៈ កិច្ចនេះ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |