ការទស្សនៈកិច្ច និងការប្រជុំរវាងអង្គការ Brahma Kesa និងសាលាបឋមសិក្សាព្រៃស្វាយ ដែលសម្របសម្រួលដោយសមាគមនិរន្តរភាពដើម្បីជីវិត
នៅថ្ងៃទី 4 /12/22
Sustainable Soil For Life Association
នៅថ្ងៃទី 4 /12/22
នៅថ្ងៃទី 30 /11/22 សមាគមនិរន្តរភាពដីដើម្បីជីវិតបាន អញ្ជើញ នាយក លោកគ្រូ អ្នកគ្រូ នៃសាលារៀន នៅឃុំរាំងកេសី ប្រជុំ និងទស្សនៈកិច្ចនៅ សាលាបឋមសិក្សា អូខ្ជាយជើង ដើម្បីសិក្សា ពីបទពិសោធន៍ នៃគម្រោងក្លឹបអំណានក្នុងគោលបំណងជួយដល់សិស្សានុសិស្សដែលរៀនខ្សោយ ឱ្យ ក្លាយជាសិស្សដែលរៀនពូកែឡើងវិញ។
ក្នុងការប្រជុំ និង ទស្សនៈ កិច្ចនេះផងដែរ មានការ ចូលរួម ពីសមាគមនិរន្តរភាពដីដើម្បីជីវិត អង្គការជំនួយព្រះវិហារហ្វាំងឡង់ អង្គការ ពុទ្ធិ កុមារ និងអង្គការ Brahma Kesa (ប្រទេសបារាំង)។
សូមថ្លែងអំណគុណដល់លោក នួម វណ្ណេត នៃអង្គការជំនួយព្រះវិហារហ្វាំងឡង់ ដែលបានជួយសម្របសម្រួលក្នុងការប្រជុំ និង ទស្សនៈ កិច្ចនេះ។
នៅថ្ងៃទី 24 /11/22 សិស្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ បានសិក្សាទៅលើជំនាញកុំព្យូទ័រ កម្មវិធី MS Excel, Word និង PowerPoint ដែលរៀបចំដោយ សមាគមនិរន្តរភាពដីដើម្បីជីវិត និងឧបត្ថម្ភដោយ Brahma Kesa & DanChurchAid Cambodia
នៅថ្ងៃទី 20 /11/22 សកម្មភាពសិស្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ នៃសមាគមនិរន្តរភាពដីដើម្បីជីវិត បានអនុវត្តផ្ទាល់ទៅលើការដាំដុះ និងថែទាំបន្លែ តាមបច្ចេកទេសនៃការដាំដុះបន្លែសិរីរា ង្គ(PGS)។ និងឧបត្ថម្ភដោយ Brahma Kesa & DanChurchAid Cambodia
នៅថ្ងៃទី 5-12 /11/22 ការចូលរួមវគ្គបណ្ដុះបណ្ដាលការចិញ្ចឹមឃ្មុំនៅជើងភ្នំគូលែន ខេត្តសៀមរាប ដែលបានរៀបចំដោយសាកលវិទ្យាល័យជាតិមានជ័យ របស់គម្រោងមូលនិធិ SAAMBA ។
នៅថ្ងៃទី26/10/22 ការអនុវត្តផ្ទាល់ទៅលើការបង្កាត់ពូជដំណាំ និងសាកមែករុក្ខជាតិ របស់សិក្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ នៃសមាគមនិរន្តរភាពដីដើម្បីជីវិត និង ឧបត្ថម្ភដោយ Brahma Kesa & DanChurchAid Cambodia
នៅថ្ងៃទី14/10/22 ការចុះទស្សនៈកិច្ចនៅហាងលក់កូនឈើផ្ទះបៃតង របស់សិក្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ នៃសមាគមនិរន្តរភាពដីដើម្បីជីវិត បានសិក្សាយល់ដឹងអំពីការបណ្ដុះដំណាំ និងបច្ចេកទេសបង្កាត់ដំណាំ ការលាយជីកំប៉ុស និងទីផ្សារការលក់កូនឈើ ដែលរៀបចំសមាគមនិរន្តរភាពដីដើម្បីជីវិត និងឧបត្ថម្ភដោយ Brahma Kesa & DanChurchAid Cambodia
នៅថ្ងៃទី13/10/22 ការចុះទស្សនៈកិច្ចនៅកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល និងការអនុវត្តផ្ទាល់ អំពីការបង្កាត់ពូជត្រី របស់សិស្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ នៃសមាគមនិរន្តរភាពដីដើម្បីជីវិត ឧបត្ថម្ភដោយ DanChurchAid Cambodia & Brahma Kesa
នៅថ្ងៃទី10/10/22 ការប្រជុំពិភាក្សារវាងសមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) និងអង្គការបាយ័ន្ត អប់រំ និងអភិវឌ្ឍន៍ (BED) ក្នុងគោលបំណងស្វែងរកជម្រើសតម្រង់ទិសសំខាន់ៗមួយចំនួនដើម្បីកែលម្អកម្មវិធីសិក្សានៃសាលាកសិកម្មអេកូឡេស៊ីបាយ័ន ស្ថិតនៅខេត្តសៀមរាប សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ 2024-2026 ដើម្បីធ្វើយ៉ាងណាឱ្យត្រូវនឹងតម្រូវការទីផ្សារការងារដល់សិស្សានុសិស្សក្នុងពេលអនាគត។
នៅថ្ងៃទី04/10/22 សកម្មភាពសិស្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ នៃសមាគមនិរន្តរភាពដីដើម្បីជីវិត បានអនុវត្តទៅលើការថែទាំកូនឈើ នៃទីតាំងបណ្ដុះកូនឈើសហគមន៍ ដែលមានទីតាំងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឧបត្ថម្ភដោយ DanChurchAid Cambodia & Brahma Kesa