Photos Gallary

កសិកម្ម កសិអេកូឡូស៊ី(Agroecology)នៅភូមិព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

 

ការអនុវត្តកសិកម្មអេកូឡូស៊ី(ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ របស់សហគមន៍ជនជាតិដើមភាគតិចព័រ ភ្នំរៃ)

អបអរសាទរ “ទិវាជំនួបអ្នកប្រើប្រាស់ 2025” (ប្រធានបទ៖ កសិអេកូឡូស៊ី និងផលិតផលសុវត្ថិភាព) Together for Safe & Sustainable Choices!

ដីដើម្បីជីវិត – Soil for Life (SSLA) កំពុងធ្វើការជាមួយកសិករក្នុងប្រព័ន្ធ Participatory Guarantee System (PGS) ដើម្បីបម្លែងការដាំដុះបន្លែ និងដំណាំពីការប្រើគីមី មកកាន់ ការអនុវត្តកសិកម្មអេកូឡូស៊ី គ្មានគីមី ១០០%។

សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានផ្តល់ការបណ្តុះបណ្តាលផ្នែកកសិកម្ម (កសិអេកូឡូស៊ី) ដល់ក្រុមកសិករជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ។

សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានចាត់ចែងការបណ្តុះបណ្តាលអំពីការផលិត (ជីកំប៉ុស្ដិ៍ ធម្មជាតិ) និងថ្នាំបណ្ដេញសត្វល្អិតធម្មជាតិសម្រាប់ក្រុមស្ត្រីកសិករ នៅស្រុកឯកភ្នំ ដែលមានអ្នកចូលរួម ចំនួន ៧ នាក់ (ស្រី ៦ នាក់)។
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) មានកិត្តិយសទទួលបានការចូលរួមក្នុង៖
១. វេទិការធិរកិច្ចសហគមន៍កសិកម្ម ២០២៥(ក្រោមប្រធានបទ៖ “ការកសាងសហគមន៍កសិកម្មរឹងមាំតាមដំណោះស្រាយឌីជីថល”)
២. វេទិកា និងពិពណ៌កសិកម្មកម្ពុជា/CAFE 2025(ប្រធានបទ៖ “កម្មវិធីទស្សនៈកិច្ច និងការតាំងពិពណ៌ផលិតផលកសិករ ខ្នាតតូច”)
វេទិកាទាំងនេះ ពិតជាមានសារៈសំខាន់ក្នុងការចែករំលែកចំណេះដឹងពង្រឹងសហគមន៍កសិករ និងលើកកម្ពស់ភាពរឹងមាំរបស់កសិករខ្នាតតូច។

កសិករ ហាត់ ហូយ ជាស្រ្តីជនជាតិដើមភាគតិចព័រ នៅ សហគមន៍ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ គាត់ជាកសិករសកម្មម្នាក់ក្នុងសហគមន៍ និងជាកសិករគំរូ ដែលបានទទួល ការបណ្តុះបណ្តាលពីសមាគមដីដើម្បីជីវិត (SSLA) ក្នុងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ។

ក្រុមការងាររបស់ “សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)” បានចែករំលែកចំនេះដឹងនេះ និង បាន ប្រគល់ជូនពូជដំណាំ(កសិរុក្ខកម្ម)ដល់បងប្អូនកសិករ (ជនជាតិដើមភាគតិចព័រ) ដែលស្ថិតនៅក្នុងភូមិភ្នំរៃ ឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំ ដំណើរផ្លាស់ប្តូរកម្មសិក្សា “Agroecology Caravan” សម្រាប់កសិករ និងសហគមន៍ជនជាតិដើមភាគតិច នៅ សហគមន៍កសិដ្ឋានតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បានរៀបចំដំណើរត្រាច់ចរសិក្សាអំពីកសិអេកូឡូស៊ី និងការផ្លាស់ប្តូរចែករំលែកសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ តាមរយៈដំណើរទស្សនៈកិច្ចនេះ អ្នកចូលរួមបានរៀនបច្ចេកទេសសំខាន់ៗដូចជា៖
• របៀបភ្ញាស់ពងត្រី
• របៀបចិញ្ចឹមកូនត្រី
• របៀបចិញ្ចឹមត្រីឱ្យមានគុណភាព និងបច្ចេកទេសផ្សេងៗទៀត

សមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) បានរៀបចំដំនើរទស្សនៈកិច្ចរៀនសូត្រ និងចែករំលែកអំពីបច្ចេកទេសផលិតជីកំប៉ុស្ដិ៍សរីរាង្គដែលមានគុណភាពខ្ពស់ដល់បងប្អូនជនជាតិដើមភាគតិច។

សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំកម្មវិធី វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “កសិអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ” ដល់កសិករចំនួន ៤០ នាក់ ដែលមកពីបណ្ដាខេត្តកំពង់ធំ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំកម្មវិធីវេទិកាសហមគន៍ នៅសណ្ឋាគារី ក្នុងក្រុងសៀមរាប ដោយមានអ្នកចូលរួម 100នាក់ មកពីអង្គការដៃគូរ សហគមន៍ក្នុងខេត្ដបាត់ដំបង ព្រះវិហារ សៀមរាប រតនគិរី មណ្ឌលគិរី និងកំពង់ធំ។

សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយដែលទាក់ទងនិងការចិញ្ចឹមកណ្ដូបលក្ខណៈគ្រួសារ ដល់កសិករចូលរួមចំនួន10នាក់ ប្រុស3នាក់ ស្រី7នាក់ នៅក្នុងភូមិប្រមេ ឃុំប្រមេ ខេត្ដព្រះវិហារ។

សកម្មភាពរបស់ក្រុមការងារសមាគមនិរន្ដរភាពដីដើម្បីជីវិតបានធ្វើការចុះបណ្ដុះបណ្ដាល និងតាមដានទៅដល់កសិករដែលចិញ្ចឹមចង្រិត ជន្លេន បន្លែក្នុងផ្ទះសំណាញ់ និងដាំបន្លែលើធ្នើ ដែលស្ថិតក្នុងឃុំស្ដីលើ និងឃុំស្ដីក្រោម ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។

ក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត បានសម្របសម្រួលជាមួយប្រធានសហគមន៍ជនជាតិដើមភាគតិច នៃភូមិប្រមេរ ​និងភូមិបុសធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចែកសម្ភារៈជូនកសិករសម្រាប់ចិញ្ចិមកណ្ដូប និង ការតប្រព័ន្ធស្រោចស្របក្នុងផ្ទះសំណាញ់។

សមាគមនិរន្ដរភាពដីដើម្បីជីវិត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការអនុវត្ដកសិអេកូឡូស៊ី និងការដាំដំណាំក្នុងផ្ទះសំណាញ់” ទៅដល់បងប្អូនកសិករជនជាតិដើមភាគតិចព័រ ដែលស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្ដបាត់ដំបង។

សមាគមនិរន្ដរភាពដីដើម្បីជីវិត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “បច្ចេកទេសដាំដំណាំបន្លែតាមបែបកសិអេកូឡូស៊ី” (ការធ្វើជីសរីរាង្គ និងរៀបចំក្រុម PGS) ទៅដល់កសិករចំនួន ២២នាក់ (ស្រ្ដី ១៥នាក់) ដែលស្ថិតនៅក្នុងបរិវេនការិយាល័យរបស់សមាគមនិរន្ដរភាពដីដើម្បីជីវិត។

សមាគមនិរន្ដរភាពដីដើម្បីជីវិត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការផលិតជីទឹក និងជីកំប៉ុស្ដិ៍គោកធម្មជាតិ” ទៅដល់បងប្អូនកសិករជនជាតិដើមភាគតិចព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្ដបាត់ដំបង។

សមាគមនិរន្តរភាពដីដើម្បីជីវិត និងអង្គការមនុស្សចាស់កម្ពុជា បានសហការគ្នារៀបចំកម្មវិធីសុខភាពពិភពលោក ក្រោមប្រធានបទ “របបអាហារត្រឹមត្រូវ នាំមកនូវសុខភាពល្អ” ។

សមាគមដីដើម្បីជីវិត(SSLA) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងផ្តល់ទីតាំងដោយផ្សារទំនើបបុរីថ្មី បានរួមគ្នារៀបចំផ្សារចុងសប្ដាហ៍នេះដើម្បីឲ្យអ្នកប្រើប្រាស់ បានជួបជាមួយកសិករដាំដុះដំណាំផ្ទាល់។

សកម្មភាពសិស្សានុសិស្សមកពីប្រទេសដាណាម៉ាក បានសិក្សា និងអនុវត្តន៍ អំពីការរៀបចំដី និងដាំដុះបន្លែសិរីរាង្គ នៅសមាគមនិរន្តរភាពដីដើម្បីជីវិត។

សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ”ការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី និងបច្ចេកទេសផលិតជីកំប៉ុស និងថ្នាំបណ្ដេញសត្វល្អិត” សម្រាប់ប្រជាកសិករដែលអញ្ជើញមកពីស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមាគមនិរន្តរភាពដីដើម្បីជីវិតបានចែកគ្រាប់ពូជស្រូវ OM5451 និងរៀបចំការអនុវត្តសម្រាប់ប្រជាកសិករ នៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ធ្វើការពិសោធន៍ជាក់ស្ដែង។

សកម្មភាពថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សាយុវជនកសិអេកូឡូស៊ី រៀបចំដោយក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត និងយុវជន សរុប៤៧នាក់ មកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាបានធ្វើដំណើរទៅកាន់៖

• កសិដ្ឋាន Sivnoeunt អំពីការដាំដុះបន្លែសរីរាង្គ
• ទស្សកិច្ចកសិដ្ឋាន Nim Chhing អំពីអធិបតេយ្យភាពចំណីអាហារ និងកសិអេកូឡូស៊ី
• ទស្សកិច្ចកសិដ្ឋាន Soun Samnang ការណែនាំអំពីការអនុវត្តកសិកអេកូឡូស៊ីក្នុងការ៖
ការផលិតជីកំប៉ុស និងថ្នាំសំលាប់មេរោគ។

វេទិកាយុវជនកសិអេកូឡូស៊ីផ្ដោតសំខាន់ទៅលើ៖ “បច្ចេកទេសដាំដំណាំបន្លែ និងការផលិតជី” និងការជជែកពិភាក្សាអំពីការធ្វើកសិកម្ម។ ក្នុងវេទិការនោះក៏បានបង្ហាញអំពី៖

– ការសិក្សាអំពីបច្ចេកទេសនៃការដាំដុះដំនាំ
– ការសិក្សាបច្ចេកទេសនៃការផលិតជីកំប៉ុស្ត៍ទឹក និងកំប៉ុស្ត៍គោក
– ការសិក្សាបច្ចេកទេសនៃការផលិតថ្នាំការពារដំនាំធម្មជាតិផងដែរ
– ក្រុមពិភាក្សាអំពីចំនុចមួយចំនួនអំពីការធ្វើកសិកម្ម

សមាគមនិរន្តរភាពដីដើម្បីជីវិត បានធ្វើដំណើរទៅព្រែកទាល់ និងរៀបចំវគ្គបណ្ដុះបណ្ដាលដែលមានការចូលរួមពីប្រជាកសិករចំនួន ២០នាក់។ នេះជាសកម្មភាពមួយចំនួនអំពីវគ្គបណ្ដុះបណ្ដាលដែលស្ដីអំពី៖

1. ការផលិតជីទឹក SBN
2. ការផលិតថ្នាំបណ្ដេញសត្វល្អិត

ដំណើរទស្សនៈកិច្ចសិក្សាសម្រាប់កសិករនៅខេត្តព្រះវិហារ ដើម្បីសិក្សាទៅលើ៖

១. ការចិញ្ចឹមចង្រិត
២. ការដាំដំណាំបន្លែ
៣. ការដាំស្រូវតាមបែប កសិកម្មអភិរក្ស
៤. បច្ចេកទេសចិញ្ចឹមមាន់ស្រែ និងត្រីអណ្ដែងជាលក្ខណៈគ្រួសារ

សមាគមនិរន្ដភាពដីដេីម្បីជីវិតបាន ធ្វើការសហការគ្នាជាមួយអង្គការបាយ័ន បានបណ្តុះបណ្តាល និង ការអនុវត្ត ការផលិតជីកំប៉ុស្ត៍សរីរាង្គ និង ចាក់វ៉ាក់សាំងមាន់ដេីម្បីបង្ការរោគដល់កសិករស្ថិតនៅ រុនតាឯក ខេត្តសៀមរាប។

ក្រុមការងារនិរន្តភាពដីដេីម្បីជីវិតបានសាកល្បងពិសោធន៍ ដាំកូនដំណាំ មានដូចជា ការដាំស្ពៃក្តោប ស្ពៃតឿ សាឡាត់ និង ប៉េងប៉ោះរបស់គម្រោងអង្គការអូស្មូស ស្ថិតនៅតំបន់ព្រែកទាល់ ​​ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តសៀមរាប។

ក្រុមការងារដីដេីម្បីជីវិតបានជួសជុល​​ និង​ រៀបចំសួនច្បារអណ្តែតទឺក​របស់គម្រោងអង្គការអូរស្មូស​ ស្ថិតនៅតំបន់ព្រែកទាល់ ​​ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តសៀមរាប។​

ក្រុមការងារដីដេីម្បីជីវិតបានបណ្តុះបណ្តាលសិស្សានុសិស្សនៃសាលាកសិកម្មបាយ័ន ក្នុងការផលិតទឹកភេសជ្ជះត្រាវ ម្នាស់ ឳឡឹក និង សណ្តែកសៀងពីធម្មជាតិ។

ការចុះទស្សនៈកិច្ចសិក្សារបស់សិស្សសាលាកសិកម្មអេកូឡូស៊ីបាយន្ត នៅសហគមន៍កសិកម្ម ដារុនសាមគ្គី ក្នុងខេត្តសៀមរាប ដែលដឹកនាំក្រុមការងារ សមាគមនិរន្តរភាពដីដើម្បីជីវិត និងសាលាកសិកម្មអេកូឡូស៊ីបាយន្ត។

សិស្សានុសិស្សនៃសាលាបាយ័នកសិកម្មអេកូឡូសុី ខេត្តសៀមរាប ដែលបានបណ្តុះបណ្តាលដោយក្រុមការងារសមាគមនិរន្តរភាពដើម្បីជីរិត អំពីការស្វែងយល់ពីវិធីធ្វេី ដំណេីរការ គ្រឿងផ្សំ និង សកម្មភាពអនុវត្តន៍ផ្ទាល់ក្នុងការផលិតទឹកប្រទាលកន្ទុយក្រពើធម្មជាតិ។

សិស្សានុសិស្សនៃសាលាបាយ័នកសិកម្មអេកូឡូស៊ី ខេត្តសៀមរាប ដែលបានបណ្តុះបណ្តាលដោយក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត សហការគ្នាបានយ៉ាងល្អក្នុងការធ្វេីបង្គងឃ្មុំសប្បនិមិ្មត។

ក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិតបានដឹកនាំសិស្សានុសិស្សនៃសាលាបាយ័នកសិកម្មអេកូឡូស៊ី ខេត្តសៀមរាប អំពីការផលិតប្រេងដូង ដោយមិនប្រើប្រាស់កំដៅ។

សិស្សានុសិស្សនៃសាលាបាយ័នកសិកម្មអេកូឡូស៊ី ខេត្តសៀមរាប បានដាំដុះបន្លែសរីរាង្គ ដែលបានបណ្តុះបណ្តាលដោយក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត

ក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងធ្វើការសហការជាមួយអង្គការបាយ័នលើការពិសោធន៍ កែច្នៃអាហារនៅសាលាកសិអេកូឡូស៊ីបាយ័ន ខេត្តសៀមរាប

សិស្សានុសិស្សមកពី វិទ្យាល័យវិជ្ជាជីវៈកសិកម្ម Mirande ខេត្ត Occitanie ប្រទេសបារាំង បានចុះមកទស្សនៈកិច្ចសិក្សា ជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត អំពីការ កសិកម្ម អរកូឡូស៊ី ដូចជា ការផលិតជី ការដាំដំណាំ ការចឹញ្ចឹមឃ្មុំ ការចឹញ្ចឹមគោ ការបណ្តុះផ្សិតជាដើម។

សកម្មភាពសិស្សានុសិស្សនៃសាលាបាយ័នកសិកម្មអេកូឡូស៊ី ខេត្តសៀមរាប បានអនុវត្តការការធ្វើកំប៉ុស ដើម្បីផលិតផ្សិតអំបោះ ដែលបានបណ្តុះបណ្តាលដោយក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត។

សិស្សសិក្សានុសិស្សមកពីប្រទេសដាណាម៉ាកបានមកសិក្សាពីដំណើរនៃការផលិតផ្សិត និងការផលិតចំណីមាន់ជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត។

សមាគមនិរន្តរភាពដីដើម្បីជីវិត បានផ្តល់វគ្គបណ្តុះបណ្តាល និងអនុវត្តផ្ទាល់ អំពីការផលិត ជីបូកាឈីក ជីSBN

សកម្មភាពសិស្សានុសិស្សមកពីប្រទេសដាយណាម៉ាក់ ចុះសិក្សាស្វែងយល់អំពីការបណ្តុះផ្សិតអំបោះ

សកម្មភាពសិស្សានុសិស្សមកពីប្រទេសដាយណាម៉ាក់ បានអនុវត្តផ្ទាល់អំពីការដាំដុះនិងរបៀបប្រមូលផល

សកម្មភាពការចាប់សត្វល្អិតចង្រៃ និងការធ្វើសំណាកដើម្បីវិភាគសត្វល្អិតមានប្រយោជន៍ ឫ សត្វល្អិតចង្រៃមុនរៀបចំផែនការដាំដុះ

ការចូលរួមវគ្គបណ្ដុះបណ្ដាលការចិញ្ចឹមឃ្មុំនៅជើងភ្នំគូលែន ខេត្តសៀមរាប របស់សិស្សកសិកម្មអេកូឡូស៊ី និងកែច្ឆៃអាហារ

ការចុះទស្សនៈកិច្ចនៅហាងលក់កូនឈើផ្ទះបៃតង របស់សិក្សានុសិស្សកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ នៃសមាគមនិរន្តរភាពដីដើម្បីជីវិត

សកម្មភាពបណ្តុះបណ្តាល មានទាំងទ្រឹស្តី និងការចុះអនុវត្តផ្ទាល់ អំពីបច្ចេកទេសផលិតជីទឹក SBN សម្រាប់ដំណាំPGS

Anatasia Broda មកពីសាលា AgroParisTech បានធ្វើសិក្ខាសាលាបញ្ចប់នៃកម្មសិក្សាស្រាវជ្រាវ

ការទស្សនៈកិច្ចរបស់ ក្រុមការងារ USAID Cambodia និង Cambodia Harvest III នៅ កសិដ្ឋានដាំបន្លែរបស់កសិករឈ្មោះ សុីន សុីវនឿត

សមាគមនិរន្តរភាពដីដើម្បីជីវិត មានកិត្តិយសបានទទួលក្រុមការងារ USAID Cambodia និង Cambodia Harvest III មកទស្សនៈកិច្ចនៅទីតាំងសមាគម

កសិករឈ្មោះ សុីន សុីវនឿត ជាសមាជិកក្រុមផលិតបន្លែសរីរាង្គ (PGS) ដាំដុះបន្លែ ប៉េងប៉ោះ ខាត់ណាផ្កា ស្ពៃក្ដោប និងសាលាដ៍

សកម្មភាពកសិករក្រុមផលិតបន្លែសរីរាង្គតាមស្តង់ដា ភី.ជី.អេស (PGS) និងការទទួលគ្រាប់ពូជពីសមាគមនិរន្តរភាពដីដើម្បីជីវិត

សកម្មភាពសិស្សានុសិស្សសិក្សានិងអនុវត្តផ្ទាល់ នៃជំនាញកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ

សកម្មភាពសិស្សានុសិស្សកសិកម្មអេកូឡូសុី បានរៀបចំបណ្តុះកូនឈើ សម្រាប់ទីតាំងបណ្តុះកូនឈើសហគមន៍

ក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិតបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមលក្ខណៈមនុស្សធម៌/គ្រោះមហន្តរាយ

សកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្តបារាំង ដឹកនាំលាបថ្នាំព័ណ៌ថ្នាក់រៀនជាមួយសិស្សានុសិស្ស

សកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្តបារាំង ចុះបង្រៀនអំពីបំនិនជីវិត និងសកម្មភាពអប់រំកំសាន្តផ្សេងៗ

 

សកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្តបារាំងបានចុះមកពិនិត្យភ្នែក និងផ្តល់វែនតា

សកម្មភាពសិស្សានុសិស្សសិក្សានិងអនុវត្តផ្ទាល់ នៃជំនាញកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្មអេកូឡូស៊ី

 

ការអនុវត្តជាក់ស្ដែងទៅលើការសាកល្បងនៃការផលិតប្រេងសណ្ដែករបស់សិស្សានុសិស្សដែលកំពុងសិក្សាទៅលើជំនាញកសិកម្មអេកូឡូស៊ី និងកែច្នៃអាហារ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្មអេកូឡូស៊ី