[English Below] សមាគមនិរន្តរភាពដីដើម្បីជីវិត (Soil for Life – SSLA) បានអនុវត្តសកម្មភាពចែកចាយគ្រាប់ពូជ និងចុះជួយតាមដាន បង្វឹកបន្ថែម (Coaching) នៅភូមិក្រាំងដូង និងភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

[English Below]
សមាគមនិរន្តរភាពដីដើម្បីជីវិត (Soil for Life – SSLA) បានអនុវត្តសកម្មភាពចែកចាយគ្រាប់ពូជ និងចុះជួយតាមដាន បង្វឹកបន្ថែម (Coaching) ដោយផ្តោតលើការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹង និងជំនាញអំពីការដាំដុះបន្លែ និងផ្លែឈើសរីរាង្គ តាមគោលការណ៍កសិអេកូឡូស៊ី (Agroecology) រួមទាំងការផលិតជីធម្មជាតិ និងថ្នាំបណ្តេញសត្វល្អិត។ សកម្មភាពទាំងនេះត្រូវបានអនុវត្តជាមួយកសិករជនជាតិដើមភាគតិចកួយ នៅភូមិក្រាំងដូង និងភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។
គោលបំណងនៃការអនុវត្តសកម្មភាពគម្រោង គឺដើម្បីលើកកម្ពស់សមត្ថភាពកសិករ ក្នុងការទទួលយក និងអនុវត្តការកសិកម្មតាមបែបកសិអេកូឡូស៊ី ព្រមទាំងពង្រឹងភាពធន់ និងសមត្ថភាពរស់នៅឲ្យសមស្របតាមបម្រែបម្រួលអាកាសធាតុ។
ជាមួយគ្នានេះផងដែរ គម្រោងមានបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ឲ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើនប្រាក់ចំណូល និងឱកាសការងារ សម្រាប់កសិករ ស្ត្រី និងយុវជន ក្នុងវិស័យកសិកម្ម និងជីវភាពបៃតងប្រកបដោយចីរភាព។
Soil for Life (SSLA) implemented several activities, including seed distribution, field follow-up, and additional coaching. These efforts focused on campaigns to share knowledge and practical skills related to organic vegetable and fruit production based on agroecological principles. The activities also included the production of natural fertilizers and botanical pest control solutions.
The purpose of these project activities is to strengthen farmers’ capacities to adopt and apply agroecological farming practices, while enhancing their resilience and adaptive livelihoods in response to climate change. Additionally, the project aims to enhance community livelihoods by increasing income and employment opportunities for farmers, women, and youth in the agricultural sector, while promoting sustainable green livelihoods that include natural resource management.
Date: 12th-Feb-2026
Target group: Kui Indigenous farmers
Location: Krang Doung & Kak Poun Villages, located in Reaksa Commune within Rovieng District,
Preah Vihear Province, Cambodia.