[English Below] (ការចិញ្ចឹមកណ្តូប) គាំទ្រកសិករជនជាតិដើមភាគតិចសម្រាប់អនាគតកាន់តែប្រសើរ!

[English Below]
(ការចិញ្ចឹមកណ្តូប)
គាំទ្រកសិករជនជាតិដើមភាគតិចសម្រាប់អនាគតកាន់តែប្រសើរ!
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) បានផ្តល់ការបណ្តុះបណ្តាលផ្នែកកសិកម្ម (កសិអេកូឡូស៊ី) ដល់ក្រុមកសិករជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ។
យើង (SSLA) បង្រៀនពួកគេពីរបៀបដាំបន្លែ និងចិញ្ចឹមសត្វ ដែលអាចឱ្យពួកគេផលិតអាហារដែលមានសុវត្ថិភាពសម្រាប់គ្រួសាររបស់ពួកគេ។ ក្រុមគោលដៅ កសិករជនជាតិដើមភាគតិច របស់យើងមួយចំនួនបានសម្រេចចិត្តចិញ្ចឹមកណ្តូបរួមគ្នា នៅជិតសួនបន្លែរបស់ពួកគេ។
កណ្តូប គឺជាប្រភេទអាហារដ៏ពេញនិយមសម្រាប់ទាំងយុវវ័យ និងមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរជាច្រើនចូលចិត្តបរិភោគកណ្ដូបជាអាហារ និងជាអាហារសម្រន់ ទៅតាមចំណងចំណូលចិត្តរបស់ពួកគេរៀងៗខ្លួន។ កណ្តូបសំបូរជាតិប្រូតេអ៊ីនខ្ពស់ និង ផ្តល់សុខភាពល្អ ជាពិសេសសម្រាប់អ្នកខ្វះអាហារូបត្ថម្ភ។
ការចិញ្ចឹមកណ្តូប មិនត្រឹមតែជាជម្រើសល្អប៉ុណ្ណោះទេ! កណ្តូបជាអាហារដែលមានសុខភាពល្អសម្រាប់គ្រួសារ ពេញនិយមនៅតាមទីផ្សារ ហើយអាចជួយឲ្យកសិករកើនចំណូលបន្ថែមបានផងដែរ។ ការចិញ្ចឹមកណ្តូបមានថ្លៃដើមទាប ព្រោះកសិករអាចរកចំណីនៅក្នុងសហគមន៍ ឬប្រើបន្លែសល់ពីសួនរបស់ខ្លួនបាន។ លើសពីនេះ ការលក់កណ្តូបក៏អាចនាំមកនូវប្រាក់ចំណេញ បង្កើតចំណូល និងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ។ (កសិករ IP មានទីតាំងនៅឃុំព្រែម ស្រុកត្បែងមានជ័យ ខេត្តព្រៃវិហារ)។
ក្នុងអំឡុងពេលបណ្ដុះបណ្ដាលវាលស្រែជាប្រចាំ ដល់កសិករចំនួន ១៤ នាក់ (ស្រី ៧ នាក់) SSLA ក៏បានណែនាំ និងផ្តល់ស្មៅផ្អែមសម្រាប់ចិញ្ចឹមកណ្តូប ដើម្បីធានាថាកណ្តូបមានសុខភាពល្អ និងអាចចិញ្ចឹមបានប្រសើរជាងមុន។ រួមគ្នា យើងកំពុងកសាងសហគមន៍ឱ្យកាន់តែរឹងមាំ មានសុខភាពល្អ និងមាននិរន្តរភាពជាងមុន។ 💚
សកម្មភាពដែលគាំទ្រដោយ៖ Activities supported by: Land Access and Protection of Natural Resources (LAPNIR)
Raising Grasshoppers
(Supporting Indigenous Farmers for a Better Future!)
The Sustainable Soil for Life Association (SSLA) is helping indigenous farmers in Preah Vihear province with agroecology training.
We (SSLA) teach them how to grow vegetables and raise animals, enabling them to produce safe food for their families.
Some of our Indigenous farmer target groups have decided to raise crickets in conjunction with vegetable plantations.
Grasshoppers are a popular food for both young and older people in Cambodia. People eat Grasshoppers as a food and as a snack.
Grasshoppers are high in protein and very healthy, especially for those who want good nutrition.
Raising Grasshoppers not only provides a healthy food choice for families but also allows farmers to sell them in the market.
This is an affordable option for farmers, as raising Grasshoppers requires a low investment.
They can feed Grasshoppers with leftover vegetables from their gardens. Additionally, selling Grasshoppers can bring a good profit, generating income, and improving the livelihoods of our farmers (IP farmers located at Preme commune, Tbaeng Meanchey, Prear Vihear province).
During our regular field coaching to 14 farmers (F=7), SSLA also introduced a special nutritious grass to improve their animal-raising practices.
Together, we are building stronger, healthier, and more sustainable communities. 💚
Activities supported by: Land Access and Protection of Natural Resources (LAPNIR)
———————
គាំទ្រការផលិតដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) and ស្ថានទូតអៀរឡង់ប្រចាំប្រទេសវៀតណាម​តាមរយៈអង្គការឌីស៊ីអេ។
——————–
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________