[English Below]
អស់រយៈពេលជាច្រើនខែ កសិកររស់នៅក្នុងភូមិបណ្តែតទឹក (ព្រែកទាល់) បានរៀន សាកល្បង និងអនុវត្តការធ្វើកសិកម្មលើផែបណ្តែតទឹក តាមគោលការណ៍អេកូឡូស៊ី ដោយទទួលបានការណែនាំ បង្រៀន និងបង្វឹកបន្ថែមពី សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)។ ពួកគេបានដាំបន្លែសរីរាង្គ ផលិតជីធម្មជាតិ និងប្រើវិធីសាស្ត្រកម្ចាត់សត្វល្អិតពីរុក្ខជាតិតាមបច្ចេកទេសដែលបានរៀនពីមុន។
ពួកគេរៀនបត់បែនការធ្វើកសិកម្មរបស់ខ្លួនទៅតាមកម្រិតទឹក (ឡើង-ចុះ) និងប្រឈមមុខនឹងអាកាសធាតុមិនទៀងទាត់ ដោយភាពក្លាហាន និងគំនិតច្នៃប្រឌិត។
ថ្ងៃនេះ ការខិតខំប្រឹងប្រែងរបស់ពួកគាត់បានផ្តល់ផលហើយ! ![😊]()
នៅពេលរដូវប្រមូលផលមកដល់ បន្លែ និងផ្លែឈើស្រស់ៗត្រូវបានកាត់ និងរៀបចំយ៉ាងស្អាតលើតុ។ ស្នាមញញឹមត្រូវបានចែករំលែក ខណៈដែលបន្លែ និងផ្លែឈើឆ្លងពីដៃមួយទៅដៃមួយក្នុងសហគមន៍។ សហគមន៍មិនត្រឹមតែអបអរសាទរបរិមាណអាហារច្រើនទេ ប៉ុន្តែ លទ្ធផលនេះគឺទទួលបានកម្លាំងចិត្ត ភាពធន និងក្តីសង្ឃឹម នៅពីខាងក្រោយនៃការខិតខំប្រឹងប្រែងនោះ។
ប្រជាកសិករភូមិព្រែកតល់មានប្រសាសន៏ថា៖
«ឥឡូវនេះ នៅពេលរដូវប្រមូលផលបានមកដល់ ទិន្នផលនីមួយៗដែលបានដុះឡើងក្លាយជាក្តី សង្ឃឹមរបស់ពួកយើង។ គ្រួសារនៅភូមិលើទឹករបស់យើងដាំបន្លែសុខភាពបានល្អ ហើយយើង មើលឃើញដំណាំលូតលាស់ដូចជាជីវិត។ យើងខំប្រឹងរស់ និងសម្របខ្លួនទៅតាមកម្រិតទឹក និងអាកាសធាតុដែលប្រែប្រួល»។
សម្រាប់ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)៖
«ភាពធន់មិនមែនមានន័យត្រឹមតែការរស់រានមានជីវិតប៉ុណ្ណោះទេ។ វាជាសមត្ថភាពចេះរស់នៅ បត់បែន លូតលាស់ និងផ្លាស់ប្តូរខ្លួនឯង ដើម្បីសម្របខ្លួនទៅនឹងបំរែបំរួលអាកាសធាតុ ជា ពិសេសនៅក្នុងស្ថានភាពភូមិបណ្តែតទឹករបស់ពួកគាត់។
កសិកម្មសរីរាង្គ ឬកសិកម្មអេកូឡូស៊ី (Agroecology) គឺជាដំណើរឆ្ពោះទៅកាន់ភាពធន់នឹង អាកាសធាតុ សន្តិសុខស្បៀង និងសេដ្ធកិច្ចសហគមន៍។”
ការប្រមូលផលនេះបានបង្ហាញពីការចេះរស់ កិត្តិយស សមត្ថភាពក្នុងការបំពេញតម្រូវការម្ហូបអាហារសម្រាប់គ្រួសារ ការកែលម្អជីវភាព និងឱកាសថ្មីៗសម្រាប់កសាងជីវិត សម្រាប់ប្រជាជនភូមិបណ្តែតទឹកដែលរស់នៅទីនេះ ![🌱]()
គាំទ្រដោយ៖ Osmose & EAT II
អនុវត្តដោយ៖ សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)
For months, families have been learning, experimenting, and applying agroecological practices introduced by the Soil for Life Association (SSLA). They have planted organic vegetables, produced natural fertilizers, and utilized botanical pest control solutions. They adapted to rising and falling water levels and faced unpredictable weather with courage and creativity.
Today, their efforts are bearing fruit. As the harvest season arrives, tables are filled with fresh vegetables, and smiles are shared among neighbors. The community celebrates not only the abundance of food but also the strength behind it.
Villagers express:
“Now that the harvest season approaches, hope rises with every crop. We see it when families in our floating village grow healthy vegetables despite changing water levels and unpredictable weather.”
Soil for Life – SSLA proudly states:
“Resilience is not just about surviving; it is about adapting, growing, and transforming in the face of change. Organic farming is more than food production—it is a pathway to climate resilience, food security, and community strength.”
This harvest represents more than just vegetables; it symbolizes dignity, the ability to meet household needs, improved livelihoods, and new opportunities for families.
(From the Soil for Life Association, from the water, and from the hands of the people, the strength of resilience is growing.)
Supported by: Osmose & EAT II
Implemented by: Soil for Life Association (SSLA)
——————–
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Instagram: https://www.instagram.com/soil4_life…
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________








