[English Below] កសិកម្ម កសិអេកូឡូស៊ី(Agroecology)នៅភូមិព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

[English Below]
កសិកម្ម កសិអេកូឡូស៊ី(Agroecology)នៅភូមិព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
(គម្រោង OSMOSE និង EAT II កសិកម្មអេកូឡូស៊ីសម្រាប់សហគមន៍អណ្ដែតលើទឹក)
នៅភូមិព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កសិកម្មអេកូឡូស៊ី មិនមែនគ្រាន់តែជាការដាំដុះស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីការខិតខំរៀនរស់ ភាពធន់ ការច្នៃប្រឌិត ការបន្ស៊ាំខ្លួន និងកម្លាំងរួមរបស់សហគមន៍អណ្ដែតលើទឹក។
សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)៖ កំពុងអនុវត្តសកម្មភាពកសិកម្មអេកូឡូស៊ីនៅភូមិនេះ ដោយបម្លែងបញ្ហាប្រចាំថ្ងៃឲ្យក្លាយជាដំណោះស្រាយប្រកបដោយចីរភាព។ កាកសំណល់ +ទឹក +និងចំណេះដឹងមូលដ្ឋាន =>ត្រូវបានបម្លែងជាធនធានដ៏មានតម្លៃ ដើម្បីពង្រឹងជីវភាព និងភាពធន់របស់គ្រួសារនីមួយៗ។
SSLA គាំទ្រកសិករ ក្នុងការកែច្នៃសម្ភារៈកាកសំណល់ដែលមានស្រាប់
ឲ្យក្លាយជាធនធានប្រើប្រាស់ឡើងវិញ ដូចជា៖
 -+ដបប្លាស្ទិកសម្រាប់ធ្វើផើងដាំដំណាំ និងសួនបន្លែលើទឹក
 -+ចំណែកសំណល់ម្ហូបអាហារ កំប្លោក និងសំណល់ត្រី ត្រូវបានយកមកធ្វើជាជីកំប៉ុសសរីរាង្គ
==>ការដាំដុះបន្លែ ផ្លែឈើ និងអាហារដោយមិនប្រើសារធាតុគីមី ជួយធ្វើឲ្យដីមានសុខភាពល្អ និងបង្កើតផលិតផលមានជីវជាតិ ដែលជួយបង្កើនអាហារូបត្ថម្ភ និងសន្តិសុខស្បៀងក្នុងគ្រួសារ។
តាមរយៈការដាំបន្លែដោយខ្លួនឯង គ្រួសារនីមួយៗអាចពង្រឹងសន្តិសុខស្បៀង កាត់បន្ថយចំណាយលើការទិញអាហារ និងកាត់បន្ថយការធ្វើដំណើរពីភូមិអណ្ដែតទៅទីគោក ដើម្បីទិញបន្លែផ្លែឈើ ព្រមទាំងអាចបង្កើតប្រាក់ចំណូលបន្ថែមពីទិន្នផលដែលពួកគាត់អាចផលិតបាន។
កសិកម្មអេកូឡូស៊ី គឺជាដំណើរការនៃការរៀនរស់ និងជាមាគ៌ាសំខាន់សម្រាប់ការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង។សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)លើកទឹកចិត្តដល់ កសិករចែករំលែក រៀនពីគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយដំណោះស្រាយមូលដ្ឋាន និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍អណ្ដែតលើទឹក។ នៅពេលកសិករជាអ្នកដឹកនាំ និងអាចអនុវត្តកសិកម្មដោយខ្លួនឯងបាន ការផ្លាស់ប្តូរបែបវិជ្ជមាននឹងអាចកើតមានឡើងបានយ៉ាងពិតប្រាកដ ហើយនិរន្តភាពនៃគម្រោងក៏នឹងត្រូវបានធានាផងដែរ។
Agroecology at Prek Toal Floating Village
(OSMOSE and EAT II Project) – Agroecology for Floating Communities
From Waste to Food. From Water to Hope.
In floating villages, farming goes beyond simply producing food; it embodies resilience, creativity, and collective strength. Agroecology is not merely a technical farming approach. It is a pathway to food security, climate adaptation, and dignity for communities living on the water.
The Soil for Life Association (SSLA) is implementing agroecology activities in Prek Toal Floating Village to transform daily challenges into sustainable solutions. This initiative demonstrates how waste, water, and local knowledge can be converted into valuable resources that strengthen livelihoods and resilience.
SSLA supports farmers to creatively reuse available materials:
• Plastic bottles are transformed into planting pots.
• Household waste is converted into organic compost.
• Unused materials are repurposed as tools for floating gardens.
Less waste means more life. Organic waste and unused water are transformed into nutrient-rich soil. Composting improves soil health, which leads to the production of nutritious vegetables and fruits, directly enhancing household nutrition and food availability.
By growing their own vegetables, families can:
• Strengthen household food security
• Reduce daily food expenses
• Generate additional income through surplus harvests
Beyond production, agroecology in floating communities serves as a learning and empowerment process. Through regular coaching and on-site support, SSLA has observed that farmers learn most effectively through collective action. Farmers exchange knowledge, support one another, and collaboratively address challenges related to pests, fertilizer use, and soil management using locally appropriate solutions.
This strong cooperation fosters improved livelihoods, increased confidence, and empowered communities capable of adapting to climate change and environmental uncertainty.