១ ធាតុដើម
- ត្រី ៣ គីឡូ
- ទឹក ៣.៥ លីត្រ
- អំបិលគ្រួស ១ គីឡូកន្លះ
- ស្ករស កន្លះគីឡូ
- ប៊ីចេង ១ ឬ ២ ស្លាបព្រា
- Benzoate ៧៥ ទៅ ១០០ មីលីក្រាម
២ សម្ភារះផលិត
- កាំបិត ២
- ជ្រុញ ២
- ធ្មើ ១
- កញ្ច្រែង ២
- កន្ត្រៃ ១
- ថង ១
- ចានដែក ២
៣ បច្ចេកទេសផលិត
-
- ត្រី (ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើស្រកាអោយស្អាត រួចលាងទឹកអោយស្អាត។
- យកត្រីទៅវះងៀតអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹកយកត្រី ៣គីឡូ (ពេលវះត្រីរួចលាងទឹក អោយបានច្រើនទឹក ហើយស្អាត)។
- ហើយដាក់ក្លាសេទឹកកករយះពេល 2 ទៅ 4 ម៉ោងមុនយកទៅត្រាំក្នុងល្បាយគ្រឿង
- ល្បាយគ្រឿងយើងមាន ទឹក អំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចដាក់ត្រីចូលត្រាំរយះពេល ៨ ទៅ ១២ ម៉ោង ដើម្បីអោយចូលជាតិល្អ។
- រួចស្រង់ចេញទុក្ខអោយស្រស់ទឹក សឹមយកមកហាលថ្ងៃ៕
- ពេលហាលថ្ងៃយើងហាលពេលដែលមិនសូវក្ដៅខ្លាំង
- បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ ៕