អបអរសាទរ “ទិវាជំនួបអ្នកប្រើប្រាស់ 2025” (ប្រធានបទ៖ កសិអេកូឡូស៊ី និងផលិតផលសុវត្ថិភាព) Together for Safe & Sustainable Choices!

សមាគមនិរន្តរភាពដីដើម្បីជីវិត- Soil for Life (SSLA) បានរៀបចំកម្មវិធី “ទិវាជំនួបអ្នកប្រើប្រាស់” ដើម្បីលើកកម្ពស់ការយល់ដឹងអំពី
កសិកម្មអេកូឡូស៊ី (Agroecology)
ផលិតផល សិរីរាង្គ (គ្មានគីមី)
ការគាំទ្រផលិតផលក្នុងស្រុក (កសិផលខ្មែរ) តាមរយៈ ផ្សារកសិករ (PSAR KASIKOR)ចុងសប្តាហ៍
ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏សំខាន់សម្រាប់៖
✔️អ្នកប្រើប្រាស់
✔️ កសិករ និងអ្នកផលិត​
✔️ សហគមន៍កសិកម្ម
✔️ អង្គការ និងបណ្តាញសង្គមស៊ីវិល រួមគ្នាចែករំលែកចំណេះដឹង និងបង្កើតទីផ្សារសម្រាប់កសិករ ដែលដាំដុះបន្លែបែប កសិអេកូឡូស៊ី-បន្លែសិរីរាង្គ (Agroecology) ប្រកបដោយនិរន្តរភាព និង ចីរភាព សម្រាប់សហគមន៏ក្នុងខេត្តបាត់ដំបង។
🡺លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ដែលតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖
“ខេត្តបាត់ដំបង គាំទ្រយ៉ាងពេញទំហឹង ចំពោះការផលិត និងការប្រើប្រាស់ផលិតផលមិនប្រើសារធាតុគីមី។ ការដាំដុះរបស់កសិករខ្មែររបស់យើង គឺជាគន្លឹះសំខាន់ក្នុងការបង្កើតប្រព័ន្ធផលិតចំណីអាហារផ្គត់ផ្គង់ក្នុងស្រុក ដែលមានសុវត្ថិភាព និងមានគុណភាព បង្កើនសុខមាលភាពដល់ប្រជាជន និងរួមចំណែកបង្កើនសន្តិសុខស្បៀងអាហារក្នុងសហគមន៍។​ ការគាំទ្រ កសិករដែលផលិតចំនីអាហារដោយមិនប្រើប្រាស់សារធាតុគីមី ធ្វើឱ្យជីវភាពកសិករកាន់តែប្រសើរឡើង។”
លោក តូច ចំរើន ជាប្រធានគម្រោងរបស់អង្គការ​ សមាគមនិរន្តរភាព ដីដើម្បីជីវិត- Soil for Life (SSLA) បានឆ្លើយតបថា៖ គោលបំណងនៃកម្មវិធីគឺដើម្បី៖
• លើកកម្ពស់ការយល់ដឹង អំពីផលិតផលសុវត្ថិភាព និងគ្មានសារធាតុគីមី
• ជំរុញអ្នកប្រើប្រាស់ ឱ្យគាំទ្រកសិកម្មអេកូឡូស៊ី
• បង្ហាញនូវការអនុវត្តកសិកម្មចីរភាព ដែលមានទំនួលខុសត្រូវចំពោះសុខភាព និងបរិស្ថាន
• កសាងសហការណ៍រវាងកសិករ–អ្នកប្រើប្រាស់ ឱ្យកាន់តែរឹងមាំ
• ផ្សព្វផ្សាយផលិតផលបៃតង តាមរយៈផ្សារកសិករ (Psar Kasikor)
• ពង្រឹងទីផ្សារមូលដ្ឋាន និងសុខភាពសហគមន៍ តាមរយៈចំណីអាហារសុវត្ថិភាព
SSLA ជឿជាក់ថា ការងាររួមគ្នារវាងកសិករ អ្នកប្រើប្រាស់ និងដៃគូគាំទ្រទាំងអស់ គឺជាចំណុចសំខាន់ក្នុងការបង្កើតប្រព័ន្ធចំណីអាហារដែលមានសុវត្ថិភាព គុណភាព និងអាចទុកចិត្តបាន ដើម្បីធានាអោយបាននូវ ការថែទាំ​សុខមាលភាព​របស់ប្រជាពលរដ្ឋខេត្តបាត់ដំបង និងកម្ពុជា។
តំណាងឱ្យ អង្គការ សមាគមនិរន្តរភាព ដីដើម្បីជីវិត (Soil for Life – SSLA)
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងលោក លោកស្រីតំណាងមន្ទីរ និងដៃគូទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធី “ទិវាជំនួបអ្នកប្រើប្រាស់ 2025”។ ការគាំទ្រ និងពាក្យលើកទឹកចិត្តរបស់លោក លោកស្រី ជាកម្លាំងសំខាន់ដែលជំរុញឱ្យ SSLA បន្តលើកកម្ពស់ ផលិតផលសុវត្ថិភាព មិនប្រើគីមី ចីរភាព និងមានអត្ថប្រយោជន៍សម្រាប់សហគមន៍។
ផ្សារកសិករខេត្តបាត់ដំបង
សមាគមនិរន្តរភាពដីដើម្បីជីវិត បានបង្កើតផ្សារកសិករខេត្តបាត់ដំបង សម្រាប់កសិករលក់រៀងរាល់ចុងសប្តាហ៍ (ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) ក្នុងដើមឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់រវាងអ្នកផលិតដែលដាំដុះដោយផ្ទាល់ និងអ្នកប្រើប្រាស់ឲ្យទទួលបាននៅការបរិភោគដោយមានទំនុកចិត្ត និងសុវត្តិភាព ដែលគាំទ្រដោយ SDC និង Irish Aid តាមរយៈអង្គការ DCA ។