១. សំភារៈ
- ធុង ចំណុះ ២០០លីត្រ
- ការដុងចំណុះ ២០លីត្រ
- ស្បៃ
- កាំបិត
- ជ្រុញ
២. ធាតុផ្សំ
- ស្វាយទុំ ២គ.ក្រ
- ល្ពៅ ២គ.ក្រ
- ចេកទុំ ២គ.ក្រ
- ពងទា ២៥គ្រាប់
- ត្រកួន ២គ.ក្រ
- ភ្លៅកង្កែប ២គ.ក្រ
- ល្ហុងទុំ២គ.ក្រ
- ទំពាំង ២គ.ក្រ
- ជីតាំងអោរ ២គ.ក្រ
- ម្នាស់ ២គ.ក្រ
- ទន្រ្ទាំងខែត្រ ២គ.ក្រ
- ត្រី ចំនួន ១០គ.ក្រ
- ស្ករក្រហម ចំនួន ១០គ.ក្រ
៣. វិធីសាស្រ្តផលិត
១. យកវត្ថុធាតុដើមទាំងអស់ លាងសម្អាតឱ្យបានស្អាត
២. វត្ថុធាតុដើមទាំងអស់ត្រូវ ហាន់ជាចំណិតៗ ឬ ចិតតូចៗ
៣. វត្ថុធាតុដើមដែលបាន ចិត និងហាន់រួចនោះ មកច្របល់ចូលគ្នាអោយសព្វ
៤. ដាក់វត្ថុធាតុដើមដែលបានច្របល់សព្វក្នុងធុង
៥. បន្ទាប់មក កូរស្ករក្រហម ឬ កាកស្ករក្នុងទឹក១០០លីត្រ រួចចាក់ចូលក្នុងធុង
៦. គ្របទុកអោយជិតកុំអោយមានរុយពងដាក់រយៈពេល ២៥ថ្ងៃ ទៅ៣០ថ្ងៃ
៧. បន្ទាប់ពីគ្របទុកត្រូវបើកកូរ បីថ្ងៃម្ដង ឬ រាល់ថ្ងៃបើមានពេល
៨. រយៈពេល១ខែអាចប្រើបាន និងរក្សាទុកនៅក្នុងម្លប់ហើយត្រជាក់
៤. របៀបប្រើប្រាស់
+ យើងអាចប្រើប្រាស់លើដំណាំបន្លែ និងដំណាំឈើហូបផ្លែ
- ពេលស្រោចជីលើដំណាំ
- ព្រឹកចន្លោះ ម៉ោង ៨:០0 ដល់ ៩:០០
- ពេលរសៀល ចន្លោះម៉ោង ៤:០០ ដល់ ៥:០០
- ទឹកជីចំនួន ១លីត្រ លាយជាមួយទឹកធម្មតា ៨០០លីត្រ បាញ់លើដំបន្លែ
- ក្រោយពេលស្ទូងបានរយៈពេល ៤ ទៅ ៥ថ្ងៃ (អាចបាញ់ ២ដង/សប្ដាហ៍)
ចំណាំៈ ដំណាំខាត់ណាផ្កាបាញ់ ដំណាក់កាលចេញផ្កា គឺល្អបំផុត
+ ទឹកជីចំនួន ១លីត្រ លាយជាមួយទឹកធម្មតា ៦០០ ទៅ ៧០០លីត្រ បាញ់លើដំណាំឈើហូបផ្លែ
+ បាញ់ក្នុងដំណាក់កាលចេញផ្កា និងដំណាក់កាលលូតលាស់(១សប្តាហ៍ម្តង)