បច្ចេកទេសផលិតជីកំប៉ុស្ដិ៍បូកាឈិ

3

១. សំភារៈ

  • ចបកាប់
  • ប៉ែល
  • ធុងស្រោច
  • កាំបិត
  • តង់កៅស៊ូ

២. ធាតុដើម

1.ធ្យូងអង្កាម​  ១ការ៉ុង

2.អង្កាម        ១ការ៉ុង

3.ជីកំប៉ុស្តិ    ១ការ៉ុង

4.រុក្ខជាតិស្រស់ចិញ្រាំ្ចតូចៗ(ទន្ទ្រាំងខែត្រ ចក ឬអាសូឡា) ១ការ៉ុង

5.លាមកគោស្ងួត   ១ការ៉ុង

6.ដីដំបូក ឬដីមមោក   ១ការ៉ុង

7.អំពុកកចំបើង  ១ការ៉ុង

8.កន្ទក់ម៉ត់  ១០គីឡូក្រាម

9.ស្ករល្ងូរ ឬស្ករក្រហម  ៥គីឡូក្រាម

10.មេ អ៊ីអឹម(EM)   ១,៥ លីត្រ

៣. វិធីសាស្រ្តផលិត

ដំណាក់កាលដំបូង:

1.ចាក់ទឹកចូលក្នុងធុងចំនួន ៦០ ទៅ ៧០ ​ លីត្រ

2.ចាក់ស្ករ ៥គីឡូក្រាម និង មេអ៊ីអឹម ១,៥លីត្រ ចូលទៅក្នុងទឹករួចធ្វើការកូរវាអោយសព្វលាយចូលគ្នា

ដំណាក់កាលបន្ទាប់:

1.លាយនៅលើដីផ្ទាល់ ជ្រើសរើសកន្លែងដីទួលមិនលិចទឹក មានម្លប់ និងមានពន្លឺថ្ងៃខ្លះៗ

2.ចាក់វត្ថុធាតុដើមចូលគ្នាមានដូចជា

3.លាយច្របល់ចូលគ្នាអោយសព្វ

4.ស្រោចទឹកពីលើបន្តិច (ដោយយកទឹកដែលយើងបានលាយមុននឹង)

5.បាចកន្ទក់ពីលើចំនួន ៥គីឡូក្រាមសិន រួចធ្វើការច្របល់គ្នាអោយសព្វ​ហើយស្រោចទឹកពីលើម្តងទៀត (អោយបានសំណើម 60%)

6.រោយកន្ទក់ ៥ ​គីឡូក្រាមទៀត រួចច្របល់គ្នាអោយសព្វម្តងទៀតជាការស្រេច

7.យក​តង់កៅស៊ូ គ្របអោយជិត និងអាចចោះដាក់ទុយោខ្លីមួយនៅចំកណ្តាល

8.អាចកាយត្រឡប់ឬច្របល់វាម្តងទៀតនៅពេលជីបានរយ:ពេលកន្លះខែ

9.បានរយ:ពេល ១ ខែ ជីកាច់បានល្អ និងយើងអាចយកទៅប្រើប្រាស់បាន។

៤. របៀបប្រើប្រាស់

អាចយកទៅប្រើប្រាស់បានគ្រប់ប្រភេទដំណាំទាំងអស់

សម្រាប់ការប្រប្រាស់ គឺលាយជាមួយដីនៅលើរងមុនដាំដុះ ឬដាក់​នៅលើគល់ដំណាំក៏បាន

លាយជាមួយដីនៅលើរងៈ ជី ១គីឡូក្រាម ប្រើលើដី ១ម៉ែត្រការ៉េ

បញ្ជាក់ៈ ករណីផលិតបានច្រើន បើយប្រើ​ប្រាស់មិនងាយអស់ យើងអាចច្រកដាក់ការ៉ុងរក្សាទុកក្នុងម្លប់ និងអាចប្រើប្រាស់បាននៅពេលក្រោយទៀត។