១.ការរៀបចំដី
- ភ្ជួរដីលើកទី១៖ ឲ្យបានជម្រៅ ២០-៣០សង់ទីម៉ែត្រ និងរាស់ដីឲ្យបានរាបស្មើល្អ សម្អាតស្មៅឲ្យបានល្អ រួចហាលដីឲ្យបាន រយៈពេល ៧-១០ថ្ងៃ ដើម្បីសម្លាប់ស្មៅ សត្វល្អិត និងផ្សិតចង្រៃ ធ្វើឲ្យដីមានរន្ធខ្យល់ល្អ។
- ភ្ជួរដីលើកទី២៖ និងរាស់ឲ្យបានរាបស្មើ បាចជីលាមកសត្វ ឬជីកំប៉ុស្តិ៍ទ្រាប់បាត ដើម្បីកែប្រែគុណភាពដី។
- រាស់បញ្ចូលគ្នារវាងជីលាមកសត្វ ឬជីកំប៉ុស្ត និងកំបោរកសិកម្ម(បើមាន) ឲ្យបានស្មើសាច់ ទុករយៈពេល ៧-១០ថ្ងៃ មុនពេលដាក់ដាំដំណាំ
១.១ ការលើករងដាំដំណាំ
- ត្រូវមានទទឹងរងប្រវែង ១ម៉ែត្រ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ និងសត្វល្អិត
- ក្នុងខែប្រាំងត្រូវលើករងកម្ពស់ ១៥-២០សង់ទីម៉ែត្រ និងខែវស្សាត្រូវលើករងកម្ពស់ ២០-៣០សង់ទីម៉ែត្រ ដើម្បីការពារដីជាំទឹក
- និងទុកចន្លោះសម្រាប់ថែទាំប្រវែង ៥០សង់ទីម៉ែត្រ
១.២ ការរៀបចំរងដាំដំណាំ
- ការគ្របរងដោយគម្របសរីរាង្គ សម្រាប់ដាំបន្លែស្លឹក និងដើមមួយចំនួនដូចជា៖ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ សាលាដ ខាត់ណាដើម ដោយសារបន្លែប្រភេទនេះ មានដើមតូច និងត្រូវបុករណ្ដៅដាំញឹក។
- ការប្រើប្រាស់ចំបើង ឬសារធាតុសរីរាង្គផ្សេងទៀតគឺជាជម្រើសល្អបំផុត ក្នុងការរក្សាសំណើមដី និងការបំបែកសរីរាង្គ ឲ្យទៅជាជីកំប៉ុស្តសម្រាប់កែប្រែគុណភាពដី។
២.ការអនុវត្តន៍ការដាំដុះ
២.១ ការលាយល្បាយដីបណ្ដុះកូនដំណាំ
- វត្ថុធាតុសម្រាប់លាយល្បាយដីបណ្ដុះកូនដំណាំមាន៖ ធ្យូងអង្កាម ដីដំបូក ឬដីស្រទាប់លើ លាមកសត្វស្ងួត អំពុកចំបើង ឬស្រកីដូងម៉ត់។
បរិមាណលាយ៖
-
- ធ្យូងអង្កាម ២៥%
- ដីដំបូក ឬដីស្រទាប់លើ ២០%
- លាមកសត្វស្ងួត ២៥%
- អំពុកចំបើង ឬស្រកីដូងម៉ត់ ៣០%
- ត្រូវលាយល្បាយទាំង៤ប្រភេទចូលគ្នាឲ្យស្មើសាច់ល្អ
២.២ ការបណ្ដុះកូនដំណាំ
- សម្ភារៈសម្រាប់បណ្ដុះកូនដំណាំរួមមាន៖ គ្រាប់ពូជ ទ្រេ ឬថាសបណ្ដុះកូនដំណាំ ធុងស្រោច បន្ទះក្ដារសម្រាប់ពង្រាបដីបណ្ដុះ
- យកល្បាយដីដែលរៀបចំរួចដាក់ក្នុងទ្រេ ឬថាសបណ្ដុះ រួចពង្រាបដីដោយបន្ទះក្ដា បន្ទាប់មកយកទ្រេ ឬថាសបណ្ដុះថ្មីសង្កត់ពីលើ ដើម្បីធានាថាដីបណ្ដុះហាប់ណែនល្អ។
- ក្រោយមកយកគ្រាប់ពូជដាក់ក្នុងរន្ធបណ្ដុះប្រមាណ ១ ឬ២គ្រាប់(សម្រាប់បន្លែស្លឹក)
- ចុងក្រោយត្រូវយកល្បាយដីបណ្ដុះមកបាចបន្ថែមតិចៗពីលើគ្រាប់ពូជ និងយកទៅដាក់ក្នុងរោងដំណាំ ទើបបាញ់ទឹកស្រោយស្រពដោយធុងបាញ់ទឹក២ទៅ៣ដងក្នុងមួយថ្ងៃ ឬនៅពេលដែលដីបណ្ដុះស្ងួត ឬកូនដំណាំស្រពោន។
២.៣ អាយុកាលបណ្ដុះកូនដំណាំ
ល.រ | ប្រភេទបន្លែ | រយៈពេលបណ្ដុះកូន |
១ | ខាត់ណាដើម | ១៨-២១ ថ្ងៃ |
២ | ខាត់ណាផ្កាបៃតង | ១៨-២១ ថ្ងៃ |
៣ | ខាត់ណាផ្កា ស | ១៨-២១ ថ្ងៃ |
៤ | សាលាដក្ដោប | ១៤ ថ្ងៃ |
៥ | សាលាក្រញ៉ាញ់ | ១៤ ថ្ងៃ |
៦ | ស្ពៃក្ដោប | ១៨-២១ ថ្ងៃ |
ល.រ | ប្រភេទបន្លែ | រយៈពេលបណ្ដុះកូន |
៧ | ស្ពៃក្រញ៉ាញ់ | ១៤ ថ្ងៃ |
៨ | ស្ពៃខៀវ | ១៤ ថ្ងៃ |
៩ | ស្ពៃចង្កឹះ | ១៤ ថ្ងៃ |
១០ | ស្ពៃជើងទា | ១៤ ថ្ងៃ |
១១ | ស្ពៃតឿ | ១៤ ថ្ងៃ |
១២ | ស្ពៃបូកគោ | ១៤ ថ្ងៃ |
២.៤ ការដាំកូនដំណាំ
- ជាទូទៅកូនដំណាំតម្រូវឲ្យដាំពេលរសៀល ដើម្បីកុំឲ្យកូនដំណាំចាញ់កម្ដៅព្រះអាទិត្យ និងមានលទ្ធភាពក្នុងការចាក់ឬសបានល្អ
- ត្រូវបុករណ្ដៅឲ្យប៉ុននឹងដីដែលដាក់ក្នុងរន្ធទ្រេ ឬថាសបណ្ដុះកូន ដោយកំណត់ប្រវែងចន្លោះគុម្ពទៅតាមប្រភេទនៃបន្លែ
- ក្រោយដាំកូនដំណាំ ក្នុងករណីកម្ដៅព្រះអាទិត្យកើនឡើងខ្លាំងនៅរដូវប្រាំង គួរមានស្បៃបន្ថយកម្ដៅ ឬធាងដូង មកគ្របដើម្បីការពារកូនដំណាំពីកម្ដៅថ្ងៃរយៈពេលក្រោយដាំ ៣-៧ថ្ងៃ។
២.៥ ចន្លោះគុម្ពដំណាំ
ល.រ | ប្រភេទបន្លែ | ចន្លោះគុម្ព | ចំនួនជួរ |
១ | ខាត់ណាដើម | ២៥x២៥ សង់ទីម៉ែត្រ | ៤ ជួរ |
២ | ខាត់ណាផ្កាបៃតង | ៥០x៥០ សង់ទីម៉ែត្រ | ២ ជួរ |
៣ | ខាត់ណាផ្កា ស | ៥០x៥០ សង់ទីម៉ែត្រ | ២ ជួរ |
៤ | សាលាដក្ដោប | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
៥ | សាលាក្រញ៉ាញ់ | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
៦ | ស្ពៃក្ដោប | ៥០x៥០ សង់ទីម៉ែត្រ | ២ ជួរ |
ល.រ | ប្រភេទបន្លែ | ចន្លោះគុម្ព | ចំនួនជួរ |
១ | ស្ពៃក្រញ៉ាញ់ | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
២ | ស្ពៃខៀវ | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
៣ | ស្ពៃចង្កឹះ | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
៤ | ស្ពៃជើងទា | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
៥ | ស្ពៃតឿ | ២០x២០ សង់ទីម៉ែត្រ | ៤ ជួរ |
៦ | ស្ពៃបូកគោ | ៥០x៥០ សង់ទីម៉ែត្រ | ២ ជួរ |
៣. វិធានការការពារដំណាំ
- វិធានការដាំដុះ => ដំណាំឆ្លាស់ជួរ-រង ដំណាំបង្វិល ដំណាំអន្ទាក់-បណ្ដេញ ដំណាំរបងរស់
- វិធានការរូបសាស្រ្ដ => ការគ្រប់គ្រងផ្លាស្ទិច របងផ្លាស្តិច រងគ្របសំណាញ់ ផ្ទះសំណាញ់
- វិធានការមេកានិច => ការភ្ជួររាស់ ចាប់សត្វល្អិតដោយដៃ ការដុតដី អន្ទាក់ពន្លឺ អន្ទាក់ស្អិត
- វិធានការជីវាសាស្រ្ដ => សត្វល្អិតមានប្រយោជន៍ ថ្នាំជីវសាស្រ្ដការពារពីកត្ដាចង្រៃ
- វិធានការគីមី => អន្ទាក់ក្លិន (ស្នេហ៍ស្រាំង) ថ្នាំពុលពុលធម្មជាតិ ថ្នាំពុលគីមី
៤. ការប្រមូលផលដំណាំ
- ការប្រមូលផលធ្វើឡើងតាមប្រភេទបន្លែផ្សេងៗគ្នា បន្លែប្រភេទស្ពៃ និងខាត់ណាដើម ត្រូវកាត់ត្រឹមគល់ ចំណែកប្រភេទសាលាដ ត្រូវដកទាំងឬស មកលាងទឹក ចំណែកឯប្រភេទខាត់ណាផ្កាវិញ ត្រូវកាត់យកដើម ៥សង់ទីម៉ែត្រ នៅពីខាងក្រោមផ្កា
- ត្រូវមើលពីអាយុកាលនៃប្រភេទដំណាំនីមួយៗ
- មុនប្រមូលផលត្រូវផ្អាកការស្រោចស្រព ដើម្បីងាយស្រួលប្រមូលផល មិនបាក់ធាង រហែកស្លឹក
- និងប្រើប្រាស់ឧបករណ៍មួយចំនួនក្នុងការប្រមូលផលដូចជា៖ កន្ត្រៃ កន្ត្រក កាំបិត និងកេសក្រដាសជាដើម។
៥. អាយុកាលប្រមូលផលដំណាំ
ល.រ | ប្រភេទបន្លែ | អាយុកាលប្រមូលផល |
១ | ខាត់ណាដើម | ៦០ ថ្ងៃ |
២ | ខាត់ណាផ្កាបៃតង | ៩០ ថ្ងៃ |
៣ | ខាត់ណាផ្កា ស | ៩០ ថ្ងៃ |
៤ | សាលាដក្ដោប | ៤០-៤៥ ថ្ងៃ |
៥ | សាលាក្រញ៉ាញ់ | ៤០-៤៥ ថ្ងៃ |
៦ | ស្ពៃក្ដោប | ៩០-១១០ ថ្ងៃ |
ល.រ | ប្រភេទបន្លែ | អាយុកាលប្រមូលផល |
១ | ស្ពៃក្រញ៉ាញ់ | ៤០-៤៥ ថ្ងៃ |
២ | ស្ពៃខៀវ | ៤០-៤៥ ថ្ងៃ |
៣ | ស្ពៃចង្កឹះ | ៤០-៤៥ ថ្ងៃ |
៤ | ស្ពៃជើងទា | ៤០-៤៥ ថ្ងៃ |
៥ | ស្ពៃតឿ | ៤០-៤៥ ថ្ងៃ |
៦ | ស្ពៃបូកគោ | ៩០ ថ្ងៃ |