ការដាំបន្លែលើរាននេះ ធ្វើឲ្យជៀសផុតពីបញ្ហាសត្វបំផ្លាញ (មាន់,ទា) និងបញ្ហាអាកាសធាតុទឹកលិចហើយទទួលបានទិន្នផលខ្ពស់
១. ការរៀបចំរាន
រានដាំបន្លែបែងចែកជា២គឺ៖
- រានធ្វើអំពីឈើរ ឬ ឬស្សី
- រានធ្វើអំពីស៊ីម៉ង់
២. ការលាយល្បាយដីដាក់លើរាន
- ដីមមោក ចំនួន ១ភាគ
- លាមកគោ ឬ ជីកំប៉ុស្ដិ៍ ចំនួន ៣ភាគ
- ធ្យូងអង្កាម ចំនួន ២ភាគ
- ស្រកីដូង (បើមាន) ចំនួន ១ភាគ
- ជីលាមកប្រជាវឬលាមកជន្លេន(បើមាន) ១/២ភាគ
- យកដីចំនួន ១ភាគ ជីកំប៉ុស្ដចំនួន ៣ភាគ ធ្យូងអង្គាមចំនួន ២ភាគនិងស្រកីដូងចំនួន ១ភាគ
- បន្ទាប់មកលាយល្បាយទាំង ៤ចូលគ្នាអោយសព្វល្អ
- ទៅដាក់ក្នុងថ្នាលដាំជាការស្រេច
៣. ការស្ទូងកូន
– ក្រោយពីលាយល្បាយដីដាក់លើថ្នើរួចមក យើងត្រូវយកកូនបន្លែមកស្ទូង
– ត្រូវរើសកូនបន្លែដែលមានសុខភាពល្អ ធន់និងអាកាសធាតុដែរមានអាយុចាំពី ១០ ទៅ ១៥ថ្ងៃ
– ពេលដកកូនត្រូវមានស្លាបព្រា ឬកូនចបសំរាប់ជោកជៀសវាដកដោយដៃធ្វើអោយកូនបន្លែដាច់ឬស
– ក្រោយពីដកកូនហើយត្រូវស្ទូងកូនបន្លែពីមួយទៅកូនមួយទៀតចន្លោះពី ២សមទៅ ២.៥សម និងពីរជួរមួយទៅជួរមួយទៀត ២.៥សមទៅ៣សម
៤. ការថែទាំ
1. ការដាំដំណាំលើរានងាយស្រួលថែទាំជាងដាំនៅលើដីផ្ទាល់ព្រោះដាំនៅលើដីអាចមានស្មៅដុះច្រើនពិបាកថែទាំ និងចំណាយកម្លាំងច្រើន។
2.អ្នកដាំត្រូវការលាយដីតាមបច្ចេកទេស រួចដាក់ដាំ
3.បន្ទាប់មកក្រោយពីដាំបានរយៈពេលមួយសប្ដាហ៍គេត្រូវស្រោចជីកំប៉ុស្តិ៍ទឹក
4.រយៈពេល ៣ថ្ងៃបន្ទាប់គេបន្ថែមជីកំប៉ុស្តិ៍គោកដើម្បីបន្លែដុះលូតលាស់ល្អ
5.ចំនែកបញ្ហាសត្វល្អិត អាចកម្ចាត់បានតាមរយៈការដាំដំណាំឆ្លាស់រងគ្នា ដូចជាអាចដាំសាឡាដមួយរង ឃីនឆាយមួយរង លុះពេលសត្វល្អិតចុះមក វាពុលក្លិននិងហើរចេញតែម្ដង។
6.យើងអាចផលិតជាថ្នាំបណ្ដេញមួយចំនួនដើម្បីការពារឬប្រើវិធីការចាប់ដោយដៃ
៥. ការប្រមូលផល
- បន្លែស្លឹកអាចប្រមូលផលនៅ រយះពេល ១ខែ
- ពេលប្រមូលផលត្រូវផ្អាកប្រើប្រាស់ជីនិងថ្នាំមុន ១សប្ដាហ៏
- ការប្រមូលផលគួរធ្វើនៅពេលព្រឹកនិងពន្លឺសមលម្ម
- ក្រោយពេលប្រមូលហើយសំអាតមុនវិចខ្ចប់