ថ្នាំពុលកំចាត់ ចៃ ស្រមោច និងដង្កូវ (Pesticides to kill fleas, ants, and worms)

3

១. សំភារៈ

  • ធុង
  • ត្បាល់
  • ឆ្នាំង
  • កាំបិត
  • ជ្រុញ

២. ធាតុផ្សំ

  • រំដេង = 0.5 គីឡូក្រាម
  • ម្ទេសក្រៀម ឬស្រស់ =​ 0.5 គីឡូក្រាម
  • ថ្នាំជក់ = 3 ខាំ
  • ស្រា ស= 0.5 លីត្រ
  • ទឹកខ្មេះ=​០.25លីត្រ

៣. វិធីសាស្រ្តផលិត

  1. ម្ទេសក្រៀមលីងអោយស្រួយ​ហើយបុក ឬកិន អោយម៉ត់ ម្ទេសស្រស់បុក ឬកិន អោយម៉ត់ ដូចគ្នា
  2. រំដេង ត្រូវលាងស្អាត ហើយហាន់ជាចំណិតស្តើងៗតូចៗ
  3. បន្ទាប់មកដាក់ រំដេងដែលបានហាន់ ​ម្ទេសបុក និងថ្នាំជក់ ចូលក្នុងឆ្នាំង រួចដាក់ទឹកចូល​ ៥​លីត្រ ដាំអោយពុះរយ:ពេល ២០នាទី ​ហើយដាក់ចុះទុកអោយត្រជាក់ ឬអាចទុកមួយយប់សិន
  4.  ស្អែកឡើងត្រូវច្រោះយកកាកចេញ យកតែទឹក ហើយលាយទឹកខ្មេះ និងស្រា ចូល ហើយកូរលាយអោយសព្វ អាចយកទៅប្រើប្រាស់បាញ់លើដំណាំបាន ឬច្រកទុកក្នុងកាដុងអោយស្អាត រក្សាទុកឆ្ងាយពីដៃក្មេង។

៤. របៀបប្រើប្រាស់

យើងអាចប្រើប្រាស់លើដំណាំបន្លែ និងដំណាំឈើហូបផ្លែបានៈ

  • ទឹកថ្នាំ ១ ស្លាបព្រាបាយ លាយទឹកធម្មតា ១លីត្រ
  • បាញ់បានគ្រប់ប្រភេទដំណាំទាំងអស់
  • បាញ់នៅពេលរសៀល ឬពេលល្ងាច
  • នៅពេលបាញ់អាចលាយជាមួយសាប៊ូឆ្អាបបន្តិច ឬសាប៊ូលាងចាន១ទៅ ២ ដំណក់ ហើយក្រឡុកអោយសព្វចូលគ្នា​ រួចយកទៅបាញ់លើដំណាំ​
  • បាញ់រហូតដល់អស់សត្វចង្រៃអស់ពីដំណាំ។

 

1. Materials

  • Container
  • Mixer
  • Pot
  • Knife
  • Shovel

2. Ingredients

  • Romdeng = 0.5 kg
  • Dried or fresh chili = 0.5 kg
  • Tobacco = 3 bites
  • White wine = 0.5 liters
  • Vinegar = 0.25 liters

3. Production method

  1. Dried chilies are roasted and crushed or ground to a fine powder. Fresh chilies are crushed or ground to a fine powder.
    Romdeng must be washed and cut into thin slices.
  2. Then put the chopped romdeng, crushed chilies, and tobacco into a pot, add 5 liters of water, boil for 20 minutes, and set aside to cool, or you can leave it overnight.
  3. The next day, filter out the residue, take only water, and mix the vinegar and white wine and mix thoroughly. It can be used to spray on crops or store in a clean container, keep out of reach of children.

4. How to use

We can use it on vegetable crops and fruit trees:

  • 1 tablespoon of the solution mixed with 1 liter of plain water
  • Can be sprayed on all types of crops
  • Spray in the afternoon or evening
  • When spraying, you can mix it with a little dish soap or 1 to 2 drops of dish soap and shake it well, then spray it on the crops
  • Spray until all the pests are gone from the crops.