១. សំភារៈ
- ធុងស្ពែត្រូ
- ដបទឹកសុទ្ធ
- ស្បៃ
- កាំបិត
- ជ្រុញ
២. ធាតុដើម
- ពងមាន់ ២០គ្រាប់
- ទឹកដោះគោជូ ៥កំប៉ុង
- ទឹកដោះគោឆៅ ៥កំប៉ុង
- យ៉ាអ៊ួរ ១ កំប៉ុង
- មេជី ០,5 លីត្រ
- ទឹកអង្ករ ឬ ទឹកដូង ២លីត្រ
- ស្កររងូ 0,5 គីឡូ
- ប៊ីចេង ២ ខាំ
៣. វិធីសាស្រ្តផលិត
- ដំបូងយកពងមាន់មកកិនអោយម៉ត់
- បន្ទាប់មកយកពងមាន់កិននោះទៅចាក់ក្នុងធុង
- រួចចាក់ទឹដោះគោជូ ទឹកដោះគោឆៅ យ៉ាអ៊ួរ ស្កររងូ ប៊ីចេង ហើយកូរល្បាយចូលគ្នាអោយសព្វ
- ហើយច្រកចូលដបដាក់ហាលថ្ងៃដែលមានក្ដៅល្មម
- មួយថ្ងៃបើកគម្របដប១ដងធ្វើបែបនេះរហូតដល់ជីយើងកាច់បានល្អទើបប្រើបាន
៤. របៀបប្រើប្រាស់
- ចំពោះដំណាំស្លឹកទឹកធម្មតា ២៥លីត្រប្រើមេជី ១០សេសេ/១មុខ
- ចំពោះដំណាំផ្លែទឹកធម្មតា ២៥លីត្រប្រើមេជី ២០សេសេ/១មុខ