ការផលិតជីសរីរាង្គត្រីផ្អាប់

3

១. សំភារៈ

  • ធុង ចំណុះ ៧០លីត្រ
  • ការដុងចំណុះ ២០លីត្រ
  • ស្បៃ
  • កាំបិត
  • ជ្រុញ

២. ធាតុដើម

  • ត្រីល្អិត ៥គីឡូ
  • ទឹកអង្ករ ២លីត្រ
  • ដូង ៣ផ្លែ
  • ម្នាស់ ៣ផ្លែ
  • កន្ទក់ ២,៥គីឡូ
  • ស្កររងូ ២,៥គីឡូ

៣. វិធីសាស្រ្តផលិត

  • ដំបូងកាប់ត្រី និងម្នាស់ជាចំនិតតូចៗ
  • បន្ទាប់មករោយកន្ទក់ពីលើរួចច្របល់អោយសព្វហើយដាក់ក្នុងធុង
  • រួចចាក់ស្កររងូ ទឹកអង្ករ ទឹកដូង​ផ្អាប់ទុករយះពេល ១សប្ដាហ៏
  • បន្ទាប់មកចាក់ទឹកចូល ១០លីត្រនិងបន្ថែមស្ករ ២គីឡូ
  • ក្រោយមកផ្អាប់ទុករយៈពេល ២-៣សប្ដាហ៍ទើបប្រើបាន
  • ក្នុងពេលផ្អាប់ត្រូវកូរ១សប្ដាហ៍ ២ទៅ៣ដងឲ្យជីឆាប់កាច់បានប្រើ

៤. របៀបប្រើប្រាស់

  • ចំពោះដំណាំស្លឹកទឹកធម្មតា ២៥លីត្រប្រើមេជី ១០សេសេ/១មុខ
  • ចំពោះដំណាំផ្លែទឹកធម្មតា ២៥លីត្រប្រើមេជី ៣០សេសេ/១មុខ