ការផលិតជីពីកាកសំណល់ផ្ទះបាយជាមួយផ្លែឈើទុំ

4

១. សំភារៈ

  • ធុង ចំណុះ ៧០លីត្រ
  • ជញ្ជើង
  • ស្បៃ
  • កាំបិត
  • ជ្រុញ

 

២. ធាតុដើម

  • កាកសំណល់បន្លែនិងផ្លែឈើទុំ ១០គីឡូ
  • ស្កររងូ៤ គីឡូ
  • មេជី ១លីត្រ
  • ទឹកអង្ករ ៣លីត្រ

៣. វិធីសាស្រ្តផលិត

  • ដំបូងកាប់ចិញ្ច្រាំបន្លែ និងផ្លែឈើជាចំនិតតូចៗ
  • ក្រោយមកយកវត្ថុធាតុដើមដែលបានចិញ្ច្រាំលាយចូលគ្នាអោយសព្វដាក់ចូលធុង
  • រួចចាក់ស្កររងូ ទឹកអង្ករ និងមេជីចូលហើយកូរអោយសព្វ
  • បន្ទាប់មកផ្អាប់ទុករយះពេល ១ខែ
  • ក្នុងពេលផ្អាប់ត្រូវកូរ ១សប្ដាហ៍ ២ទៅ ៣ដង ឲ្យជីឆាប់កាច់បានប្រើ
    • ចំណាំ: ករណីបន្លែច្រើនយើងត្រូវបន្ថែមស្ករ ១គីឡូទៀត

៤. របៀបប្រើប្រាស់

  • ចំពោះដំណាំស្លឹកទឹកធម្មតា២៥លីត្រប្រើមេជី ១០សេសេ/១មុខ
  • ចំពោះដំណាំផ្លែទឹកធម្មតា២៥លីត្រប្រើមេជី ៣០សេសេ/១មុខ