១. សំភារៈ
- ធុង ចំណុះ ២០០លីត្រ
- ការដុងចំណុះ ២០លីត្រ
- ស្បៃ
- កាំបិត
- ជ្រុញ
២. ធាតុដើម
- មេតំបែរ ២ ទៅ ៦ គ្រាប់
- កន្ទក់ ២ ខាំ
- ស្ករក្រហម ២ គីឡូក្រាម
- សំបុកកណ្ដៀ ១ខាំ
- ទឹកអង្ករ ឬ ទឹកដូង ៣លីត្រ
- ផ្លែឈើពណ៌លឿង(ចេក ល្ហុង ស្វាយ ល្ពៅ ខ្នុរ) ៣ គីឡូក្រាម
៣. វិធីសាស្រ្តផលិត
- បកសំបក ហើយ ចិតផ្លែឈើពណ៌លឿង ជាចំណិតតូចៗ
- បុកសំបុកកណ្តៀ អោយម៉ត់
- លាយវត្ថុធាតុដើម (មេតំបែរ កន្ទក់ ស្ករក្រហម ផ្លែឈើពណ៌ សំបុកកណ្តៀ) ឱ្យសព្វ
- ដាក់ទឹកអង្ករចូល រួចកូរអោយសព្វ
- រក្សាទុកក្នុងដប ឬធុង នៅកន្លែងម្លប់ រយៈពេល១ខែ
- ក្នុងមួយសប្តាហ៍កូរ ២ ទៅ ៣ដងជាប្រចាំ
៤. របៀបប្រើប្រាស់
+ការប្រើប្រាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍
– មេអ៊ីអឹម ១លីត្រ លាយជាមួយទឹក ១០០ លីត្រ ស្រោច ឬបាញ់លើដំណាំបន្លែនៅដំណាក់កាលមុន និងក្រោយផ្កា និងផ្លែ
+ការប្រើប្រាស់ រាល់ថ្ងៃ
-មេអ៊ីអឹម ១លីត្រ លាយជាមួយទឹក ១០០០ លីត្រ ស្រោច ឬបាញ់លើដំណាំបន្លែនៅដំណាក់កាលលូតលាស់
* សំគាល់ ការប្រើនៅពេលមេឃត្រជាក់ (ព្រឹក ឬល្ងាច)
*ហាមប្រើពេលមេឃក្តៅ ឬភ្លៀង។