១. សំភារៈ
- ធុង
- ការដុងចំណុះ ២០លីត្រ
- ស្បៃ
- កាំបិត
- ជ្រុញ
២. ធាតុដើម
ស្លឹករុក្ខជាតិស្រស់ពណ៍បៃតង ១០ប្រភេទ
- ហិល៖ ម្ទេស ១គីឡូ
- ហាង៖ រំដេង ១គីឡូ
- ឈ្ងុយ៖ រមៀត ១គីឡូ
- ស្ករក្រហម ៣គីឡូ
- ល្វិង៖ បណ្តូលពេជ្រ ស្តៅ ប្រមាត់ខ្លាឃ្មុំ (បើមាន)
- ស្អុយ៖ មមាញខ្មោច ដើមប្រមាត់មនុស្ស ទន្រ្ទានខេត្ត (បើមាន)
- មេEM ៣លីត្រ
- ក្នុងវត្ថុធាតុដើម១គីឡូ ប្រើទឹក១០លីត្រ (សរុប ៦០លីត្រ)
សរុបទាំងអស់ ៦គីឡូ
៣. វិធីសាស្រ្តផលិត
- ដាក់ទឹកចូលក្នុងធុងហើយចាក់ស្ករចូលកូរឲសព្វ
- ករណីទឹកថ្លាពេកយើងអាចដាក់ស្ករថែម)
- រួចដាក់មេ EM ចូលកូរសព្វរួចដាក់
- ដាក់រំដេង ម្ទេស រមៀតហើយកូរ បន្ទាប់មក
- ដាក់ស្លឹកឈើស្រស់ចូលកូរម្តងទៀតជាការស្រេច។
៤. របៀបប្រើប្រាស់
+ ការរក្សាទុក
- ត្រូវរក្សាទុកនៅទីកន្លែងម្លប់ រយ:ពេលមួយសប្តាហ៍កូរ១ឬ២ដង ចាប់ពី១៥ថ្ងៃទៅ១ខែយើងអាចប្រើប្រាស់បាន។(អាចរក្សាទុកបាន៦ខែ)បានរយ:ពេល១ខែត្រូវច្រោះយកកាកចេញឲស្អាត។
- រួចច្រកការដុងទុក
+វិធីប្រើប្រាស់
- ទឹកជី១លីត្រលាយទឹក១០០លីត្រសម្រាប់ការប្រើប្រាស់រាល់ថ្ងៃ
- ទឹកជី១លីត្រលាយទឹក២០លីត្រសម្រាប់បាញ់លើដំណាំ ២ដងក្នុង១សប្តាហ៍
ចំណាំ: ហាមប្រើប្រាស់នៅពេលកំពុងភ្លៀងឬក្តៅ ត្រូវប្រើនៅពេលមេឃត្រជាក់(ព្រឹក ល្ងាច)។