កសិករគួរគប្បី ងាកមកភ្ជួរលុបគល់ជញ្ជ្រាំងក្រោយប្រមូលផលរួច

#កសិករគួរគប្បី ងាកមកភ្ជួរលុបគល់ជញ្ជ្រាំងក្រោយប្រមូលផលរួច ព្រោះជញ្ជ្រាំងដែលបានភ្ជួរលុប ÷

👍ជួយបង្កើនជីជាតិដី

👍ដីធូរដំណាំលូតលាស់បានល្អ

👍ទិន្នផលកើន

👍កាត់បន្ថយការប្រើប្រាស់ជីគីមី

👍ជួយកាត់បន្ថយដីកុំអោយសឹករិករិល និងរួមចំណែក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

👍កាត់បន្ថយហានិភ័យភ្លើងឆេះនៅរដូវក្តៅ

 

👉👉👉គួរបញ្ឈប់ការដុតចំបើង ឬជញ្ជ្រាំងចោលដែលនាំឱ្យបំពុលបរិស្ថាន (ប៉ះពាល់លំនៅដ្ឋាន ឆេះដំណាំចំការផ្សេង) តាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់ដូចជា ឧស្ម័នកាបូនិក មេតាន និងនីត្រូសែនអុកស៊ីត បង្កើនឧស្ម័នពុលក្នុងខ្យល់ជាដើម។

 

🌾កំប៉ុស្តគល់ជញ្រ្ជាំងផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ដូចជា៖

» អាសូត(N) =0.52%

» ផូស្វ័រ(P) =0.52%

» ប៉ូតាស្យូម (K) =1.61%

រួមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដូចជា៖

» ស្ពាន់ធ័រ (S)

» ស៊ីលីស្យូម (Si)

» និងសង្ក័សី (Zn)

សារធាតុចិញ្ចឹមទាំងអស់នេះដំណាំស្រូវត្រូវការបំផុត👌

 

#មិត្តកសិករ #កសិករ #កសិកម្ម #ចែករំលែកបន្ត #ដំណាំស្រូវ