📚#ការចែករំលែកចំណេះនៃការអនុវត្តន៍កសិអេកូឡូស៊ី
សមាគមនិរន្តរភាពដីដើម្បីជីវិត – Soil for Life (SSLA) មានក្តីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ និងចែករំលែកចំណេះដឹងបច្ចេកទេសកសិអេកូឡូស៊ី (Agroecology) ពីក្រុមកសិករគំរូ ជូនដល់ក្រុមការងារ និងកសិករ នៃ “អង្គការសមាគមខ្មែរលើ (HA)” និងតំណាងសហគមន៍ជនជាតិដើមភាគតិច ពីខេត្តរតនគិរី។
🤝ការទស្សនកិច្ចសិក្សានេះ ផ្តោតលើ៖
-ការអនុវត្តកសិកម្មបែបធម្មជាតិ សរីរាង្គ និងកសិកម្មចម្រុះ
-ការគ្រប់គ្រង និងអភិរក្សគ្រាប់ពូជប្រពៃណីដែលមាន
គុណភាព
-ការបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរវប្បធម៌រវាងសហគមន៍
-ការផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាបញ្ហា និងស្វែងរកដំណោះស្រាយជាក់ស្តែង
ការទស្សន:កិច្ចនេះ មិនត្រឹមតែជាការរៀនសូត្រទេ ប៉ុន្តែជាស្ពានភ្ជាប់ចំណេះដឹង និងបទពិសោធន៍ រវាងកសិករជនជាតិដើមភាគតិច (ខ្មែរលើ) ពីខេត្តរតនគិរី និងកសិករគំរូនៅខេត្តបាត់ដំបង។
យើងជឿជាក់ថា៖ “គ្រាប់ពូជមួយ = អនាគតមួយ”
ការអភិរក្សគ្រាប់ពូជប្រពៃណី មិនត្រឹមតែជាការថែរក្សាបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាគន្លងសម្រាប់សន្តិសុខស្បៀង សុខភាព និងបរិស្ថានរបស់យើងទាំងអស់គ្នា។
បន្ទាប់ពីទស្សនកិច្ចនេះ អ្នកចូលរួមនឹងនាំយកចំណេះដឹង និងបទពិសោធន៍ ទៅអនុវត្តក្នុងសហគមន៍របស់ខ្លួន ដើម្បីបង្កើតជីវភាពប្រកបដោយនិរន្តរភាព និងសហគមន៍រឹងមាំ។
💚 រួមគ្នាកសាងសង្គមមួយ ដែលគោរពវប្បធម៌ចម្រុះ ពង្រឹងទំនាក់ទំនងសហគមន៍ និងអភិវឌ្ឍប្រព័ន្ធស្បៀងអាហារក្នុងស្រុកដោយផ្អែកលើគោលការណ៍កសិអេកូឡូស៊ី ដើម្បីអនាគតកូនចៅយើង។
#កសិកម្មធម្មជាតិ #Agroecology #គ្រាប់ពូជប្រពៃណី #ជីវភាពនិរន្តរភាព #សហគមន៍រឹងមាំ
📚 Sharing Knowledge on Agroecology Practices
Soil for Life Sustainability Association (SSLA) is delighted to welcome and share technical knowledge on Agroecology from our model farmers with the team and farmers from the Highlander Association (HA) and indigenous community representatives from Ratanakiri Province.
🤝 This study visit focuses on:
Natural, Organic, and Integrated Farming: Implementing sustainable agricultural techniques.
Traditional Seed Conservation: Managing and preserving high-quality local seed varieties.
Networking and Cultural Exchange: Building relationships and sharing heritage between communities.
Knowledge Exchange: Discussing challenges and seeking practical, field-based solutions.
This visit is more than just a learning session; it is a bridge connecting the knowledge and experiences of the indigenous farmers (Highlanders) from Ratanakiri with the model farmers in Battambang.
“One Seed = One Future”
Preserving traditional seeds is not just about maintaining cultural heritage; it is the path toward food security, health, and a healthy environment for all of us.
Following this visit, participants will take the knowledge and experience gained back to their communities to build sustainable livelihoods and resilient local networks.
💚 Together, let’s build a society that respects diverse cultures, strengthens community bonds, and develops local food systems based on agroecological principles for the future of our children.
#NaturalFarming #Agroecology #TraditionalSeeds #SustainableLivelihoods #ResilientCommunities















