នៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ក្រុមការងារ SSLA បានបណ្តុះបណ្តាលកសិករចំនួន 26 នាក់ (ស្រី 18 នាក់) ក្នុងសហគមន៍ ជនជាតិដើមភាគតិចគួយ
នៅថ្ងៃទី 13/06/2024
នៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ក្រុមការងារ SSLA បានបណ្តុះបណ្តាលកសិករចំនួន 26 នាក់ (ស្រី 18 នាក់) ក្នុងសហគមន៍ ជនជាតិដើមភាគតិចគួយ រស់នៅនៅភូមិដូនម៉ា ឃុំរក្សារ ស្រុករវៀង ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះរួមមានទាំងជំនាញក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងការផលិត ជីដែលមានគុណភាពខ្ពស់ ដូចជា ជី SBN, ជី Bokashi, ជី EM, និងជី Fish Amino Acid (FAA)។ កសិករក៏បានរៀនពីរបៀបផលិត ធ្យូងអង្កាម ដែលប្រើប្រាស់សម្រាប់ការកែប្រែដីឱ្យល្អប្រសើរ ។ បន្ថែមពីលើវគ្គបណ្តុះបណ្តាល កសិករចំនួន 12 នាក់បានទទួលពូជស្រូវសម្រាប់សាកល្បងនៅតំបន់ដីលិចទឹកដូនម៉ា។ វគ្គបណ្តុះបណ្តាលនេះផ្តល់នូវការពង្រឹងសមត្ថភាពដល់កសិករ ជាពិសេសកសិករជាស្ត្រី ជាមួយនឹងចំណេះដឹង សម្រាប់អនុវត្ត និងធនធានដើម្បីបង្កើនទិន្នផលរបស់ពួកគេតាមរយៈការអនុវត្តកសិកម្មអេកូឡូស៊ី។
On June 13, 2024, the SSLA team trained 26 farmers (18 females) from the IPs Kouy Community in Dun Ma village, Reaksa Commune, Rovieng District, Preah Vihear Province. The training sessions covered practical skills in making advanced fertilizers such as SBN, Bokashi, EM fertilizers, and Fish Amino Acid (FAA) fertilizers. Farmers also learned how to produce biochar from rice husks, a valuable soil amendment. In addition to the training, 12 farmers received rice variety seeds for trials in Dun Ma floating area. This training empowers farmers, particularly women farmers with, the knowledge and resources to improve their yields by implementing agroecological practices.