សមាគមនិរន្តរភាពដីដើម្បីជីវិត មានកិត្តិយសបានទទួលស្វាគមន៍ ក្រុមការងារ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC)
នៅថ្ងៃទី ០8/12/2023
ថ្ងៃអង្គារ ទី ១៣ ខែធ្នូ ឆ្នាំ២០២៣ សមាគមនិរន្តរភាពដីដើម្បីជីវិត មានកិត្តិយសបានទទួលស្វាគមន៍ ក្រុមការងារ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ក្រោមអធិបតីភាពឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់ (CASIC) ឯកឧត្តម ចាន់ សារុទ្ធ ជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការប្រតិបត្តិរបស់ (CASIC) ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ គណៈកម្មការតម្រង់ទិស និងគណៈកម្មការប្រតិបត្តិរបស់ (CASIC) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅរបស់សម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ២៦ នាក់ (ស្ត្រី ២នាក់)។ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ក៏បានចុះទៅទស្សនាផ្ទាល់នៅចម្ការរបស់ប្រជាកសិករដែលកំពុងអនុវត្តបច្ចេកទេសកសិកម្មអភិរក្ស និងកសិអេកូឡូស៊ី និងបានជួបសំណេះសំណាលជាមួយប្រជាកសិករ និងមន្ត្រីសម្របសម្រួលនៅទីនោះដើម្បីស្វែងយល់អំពីការអនុវត្តកសិកម្មអភិរក្ស និងបញ្ហាប្រឈមរបស់ពួកគាត់។ ទស្សនះកិច្ចនេះមានអ្នកចូលរួមសរុប ៦២នាក់ (ស្ត្រីចំនួន ១៨នាក់) ដែលមកពីទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សភាពាណិជ្ជកម្មកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាខេត្តគោលដៅរបស់កាស៊ីកដូចជាខេត្តបាត់ដំបង ប៉ៃលិន ត្បូងឃ្មុំ ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ មណ្ឌលគីរី អង្គការ CIRAD អង្គការ OXFAM វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) អង្គការ ALiSEA អង្គការ GRET អង្គការស្វីសខន់ថាក់។
On Wednesday 13th of December 2023, Sustainable Soil for Life Association is honored to receive (CASIC) Steering Committee extended the activities for the fields visit the farms owned by the local farmers that are practicing conservation agriculture and agroecology and also had some expressions and discussions with the farmers and the local supporting staff about their practice in conservation agriculture and agroecology and the challenges that they face. The fields visit had the total participants of 62 people (18 of whom are females) from both public and private sectors such as Ministry of Agriculture, Forestry and Fisheries, Provincial Department of Agriculture, Forestry and Fisheries and the members of CASIC such as Battambang, Pailin, Kratie, Tbong Khmum, Kompong Cham, Kompong Thom, Kompong Speu, and Mondulkiri, Cambodia Chamber of Commerce, CIRAD, OXFAM, Cambodia Development Resource Institute (CDRI), ALiSEA, GRET, Dan Church Aid and Swisscontact.