[English Below] នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សមាគមនិរន្ដរភាពដីដើម្បីជីវិត(SSLA) បានរៀបចំកម្មវិធី “វេទិកាកសិករកសិអេកូឡូស៊ី”។ កម្មវិធីវេទកានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍ និងវិធីសាស្រ្តកសិកម្ម ដែលមានមានវត្តមានចូលរួមរបស់កសិកមកពីខេត្តបាត់ដំបងចំនួន៥៧នាក់ និងកសិករមកពីខេត្តព្រះវិហារចំនួន២៥នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសកសិអេកូឡូស៊ី។ Read more
[English Below…] សមាគមនិរន្ដភាពដីដេីម្បីជីវិតបាន ធ្វើការសហការគ្នាជាមួយអង្គការបាយ័ន បានបណ្តុះបណ្តាល និង ការអនុវត្ត ការផលិតជីកំប៉ុស្ត៍សរីរាង្គ និង ចាក់វ៉ាក់សាំងមាន់ដេីម្បីបង្ការរោគដល់កសិករស្ថិតនៅ រុនតាឯក ខេត្តសៀមរាប។ Read more
[English Below…] ក្រុមការងារនិរន្តភាពដីដេីម្បីជីវិតបានសាកល្បងពិសោធន៍ ដាំកូនដំណាំ មានដូចជា ការដាំស្ពៃក្តោប ស្ពៃតឿ សាឡាត់ និង ប៉េងប៉ោះរបស់គម្រោងអង្គការអូស្មូស ស្ថិតនៅតំបន់ព្រែកទាល់ ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តសៀមរាប។ សកម្មភាពនៃការរៀបចំនេះដាំមានគោលបំណង អនុវត្តកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់លិចទឹក លើកកម្ពស់ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ កាត់បន្ថយការនាំចូលបន្លែក្រៅស្រុក។ Read more
[English Below] ក្រុមការងារដីដេីម្បីជីវិតបានជួសជុល និង រៀបចំសួនច្បារអណ្តែតទឺករបស់គម្រោងអង្គការអូរស្មូស ស្ថិតនៅតំបន់ព្រែកទាល់ ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ការរៀបចំដាំដុះប្រកបដោយភាពច្នៃប្រឌិតនេះមានគោលបំណងដោះស្រាយការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់លិចទឹក លើកកម្ពស់ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ កាត់បន្ថយការនាំចូលបន្លែក្រៅស្រុក។ Read more
[English Below] កាលពីថ្ងៃទី ១៣ -១៤ ខែកក្កដា ឆ្នាំ២០២៤ កម្មវិធីគំនិតផ្តួចផ្តើមច្នៃប្រឌិតកសិអេកូឡូស៊ី (AGRO CREA LAB) ក្រុមយុវជនវ័យក្មេងដែលមានគំនិតច្នៃប្រឌិត ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រាវជ្រាវ និងអ្នកណែនាំ ដែលមានជំនាញ និងបទសោធន៍ផ្សេងៗគ្នា ក្នុងការច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាក្នុងប្រព័ន្ធកសិអេកូឡូស៊ីដល់កសិករកម្ពុជា តាមរយៈការចូលរួម ក្នុងគំនិតផ្ដួចផ្ដើមគំនិតច្នៃប្រឌិត សម្រាប់កសិអេកូឡូស៊ីកម្ពុជា ដែលបានរៀបចំនៅទឹកដីខេត្តសៀមរាប ដោយ: Cirad, RUA, CADT & SSLA ដែលទទួលបានមូលនិធិពី Ministry for Europe and Foreign Affairs។ Read more
[English Below….] កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ សមាគមនិរន្តរភាពដីដើម្បីជីវិតមានកិត្តិយសបានទទួលស្វាគមន៍ ក្រុមការងាររបស់អង្គការ Agricultural Development Denmark Asia (ADDA ) សរុប៣៧នាក់ ស្រ្តី១៩ ដែលបានមកសិក្សាស្វែងយល់អំពី ដំណើរការកែច្នៃទឹកម្ទេស វត្ថុធាតុដើម និងវិធីសាស្រ្តលក់ផលិតផល នៅលើទីផ្សារ ក្នុងកម្មវិធីទស្សនៈកិច្ចសិក្សាស្តីអំពី “ការភ្ជាប់ទីផ្សារកសិផល និងអភិវឌ្ឍន៍ជំនួញសហគមន៍កសិកម្ម” ។ Read more
[English Below] នាព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២៤ សមាគមនិរន្ដរភាពដីដើម្បីជីវិត (SSLA) និងបណ្ដាញកសិអេកូឡូស៊ី កម្ពុជា (ALiSEA) ដែលមានការចូលរួមពីអង្គការ Gret បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកទៅលើ ការអនុវត្តកសិអេកូឡូស៊ីនៅ ពីរទីតាំងក្នុងខេត្តបាត់ដំបង។ អ្នកសារព័ត៌មានចំនួន ២១នាក់ មកពី ១៧ ស្ថាប័ន បានចុះឈ្វែងយល់ និងចំណេះដឹងការអនុវត្តកសិអេកូឡូស៊ី។ Read more
[English Below] ក្រុមការងារដីដេីម្បីជីវិតបានបណ្តុះបណ្តាលសិស្សានុសិស្សនៃសាលាកសិកម្មបាយ័ន ក្នុងការផលិតទឹកភេសជ្ជះត្រាវ ម្នាស់ ឳឡឹក និង សណ្តែកសៀងពីធម្មជាតិ។សកម្មភាពនេះមានតម្លៃអាចជួយពង្រឹងសម្ថភាពរបស់សិស្ស និង រួមចំណែកនិរន្តន៍ភាពនៃកសិកម្មនៅក្នុងស្រុក។ Read more
[English Below] សិស្សានុសិស្សនៃសាលាកសិកម្មបាយ័ន បានបណ្ដុះបណ្ដាលដោយក្រុមការងារដីដេីម្បីជីរិត ក្នុងការទទួលបានបទពិសោធន៏ថ្មីមួយ ក្នុងការផលិតទឹកល្ងរ និងប្រទាលកន្ទុយក្រពើរស់ជាតិបែបបង្អែម។ ក្នុងនោះដែរ ទឹកល្ងរជាសារធាតុដែលមានប្រភពកាល់ស្យូម ម៉ាញ៉េស្យូមខ្ពស់ ជួយដល់សុភាពឆ្អឺងរឹងមាំ និង សុខភាពល្អ។ Read more
[English Below] ក្រុមការងារដីដេីម្បីជីវិតបានបណ្ដុះបណ្ដាលការសិក្សា និង ជំនាញ យ៉ាងយកចិត្តទុកដាក់ទៅដល់ប្រជាកសិករមកពីភូមិរុនតាឯក ខេត្តសៀមរាប អំពីបច្ចេកទេសផលិតជី ការលាយដីដាំដំណាំលើរាន និងបច្ចេកទេសចិញ្ចឹមមាន់។ សកម្មភាពនេះជាចំណេះដឹងមួយ យ៉ាងសំខាន់ដែលក្រុមការងារ អាចជួយជំរុញសម្ថភាព លទ្ធភាព និង ផលិតភាពដល់កសិករបន្ថែមអោយកាន់តែល្អប្រសេីរ។ Read more