Browsing category

Activities

[English Below] កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ កសិករចំនួន ៣០នាក់ បានអញ្ជើញមកពីឃុំប្រមេ និងឃុំរក្សា មកដល់ទីតាំងការិយាល័យសមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA)។ ការអញ្ជើញមកនេះគឺជាការជួបជុំ ស្វែងយល់អំពី កិច្ចការងាររបស់សមាគមនិរន្តរភាពដីដើម្បីជីវិត និងកសិកម្មអេកូឡូសុី។

Read more

[English Below] សកម្មភាពថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សាយុវជនកសិអេកូឡូស៊ីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំដោយក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត និងយុវជន សរុប៤៧នាក់ មកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាបានធ្វើដំណើរទៅកាន់៖ • កសិដ្ឋានSivnoeunt អំពីការដាំដុះបន្លែសរីរាង្គ • ទស្សកិច្ចកសិដ្ឋាន Nim Chhing អំពីអធិបតេយ្យភាពចំណីអាហារ និងកសិអេកូឡូស៊ី • ទស្សកិច្ចកសិដ្ឋានSoun Samnang ការណែនាំអំពីការអនុវត្តកសិកអេកូឡូស៊ីក្នុងការ៖ ការផលិតជីកំប៉ុស និងថ្នាំសំលាប់មេរោគ។

Read more

[English Below] ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិអូរតាគាំពីរ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង សមាគមនិរន្តរភាពដីដើម្បីជីវិតបានរៀបចំ វេទិកាយុវជនកសិអេកូឡូស៊ីផ្ដោតសំខាន់ទៅលើ៖ “បច្ចេកទេសដាំដំណាំបន្លែ និងការផលិតជី” និងការជជែកពិភាក្សាអំពីការធ្វើកសិកម្ម។ ក្នុងវេទិការនោះក៏បានបង្ហាញអំពី៖ – ការសិក្សាអំពីបច្ចេកទេសនៃការដាំដុះដំនាំ – ការសិក្សាបច្ចេកទេសនៃការផលិតជីកំប៉ុស្ត៍ទឹក និងកំប៉ុស្ត៍គោក – ការសិក្សាបច្ចេកទេសនៃការផលិតថ្នាំការពារដំនាំធម្មជាតិផងដែរ – ក្រុមពិភាក្សាអំពីចំនុចមួយចំនួនអំពីការធ្វើកសិកម្ម

Read more

[English Below] កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សមាគមនិរន្តរភាពដីដើម្បីជីវិត បានធ្វើដំណើរទៅព្រែកទាល់ និងរៀបចំវគ្គបណ្ដុះបណ្ដាលដែលមានការចូលរួមពីប្រជាកសិករចំនួន ២០នាក់។ នេះជាសកម្មភាពមួយចំនួនអំពីវគ្គបណ្ដុះបណ្ដាលដែលស្ដីអំពី៖ 1. ការផលិតជីទឹក SBN 2. ការផលិតថ្នាំបណ្ដេញសត្វល្អិត

Read more

[English Below] សកម្មភាពផ្សារកសិករសប្តាហ៍ទីបី កាលពីថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០២៤ ចូលរួមគាំទ្រផ្សារកសិករដែលបានបង្កើត និងរៀបចំឡើងដោយសមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) សហការអនុវត្តដោយ អង្គការ DCA (DANCHURCHAID)។

Read more

[English Below] នៅថ្ងៃទី ០៣ ខែកញ្ញា ២០២៤ ក្រុមការងារ សមាគមននិរន្តរភាពដីដើម្បីជីវិតបាន ចូលរួមសិក្សាស្វែងយល់បន្ថែម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗ ជាមួយ គ្រូបណ្តុះបណ្តាលមកពីប្រទេសថៃដើម្បីបង្ហាញពីច្ចេកទេសល្អៗថ្មីដល់ក្រុមយុវជន និងបងប្អូនកសិករ អំពីការទុកដាក់គ្រាប់ពូជអោយបានល្អ។

Read more

[English Below] សមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) រួមជាមួយ អង្គការ DCA (DANCHURCHAID)បានបង្កើត និងរៀបចំ 🥬“ផ្សារកសិករ”🥬 ដែលបានចាប់ផ្ដើមដំបូងនៅព្រឹក ថ្ងៃទី25 ខែសីហា ឆ្នាំ2024។ ផ្សារកសិករនឹងបើកដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង 7:00 ដល់ 11:00ព្រឹក។ យើងខ្ញុំស្វាគមន៍គ្រប់កសិករដែលមានផលិតផលកសិកម្មផ្ទាល់ មកដាក់តាំងលក់នៅទីនេះ ដែលជាផលិតផលគ្មានសារធាតុគីមី។

Read more

[English Below] 🌱សមាគមនិរន្តភាពដីដើម្បីជីវិត🌱 ចាប់ពីថ្ងៃទី១៦ ១៧ និង ១៨ ខែសីហា ឆ្នាំ២០២៤បានដឹកនាំដំណើរទស្សនៈកិច្ចសិក្សាសម្រាប់កសិករនៅខេត្តព្រះវិហារ ដើម្បីសិក្សាទៅលើ៖ ១. ការចិញ្ចឹមចង្រិត ២. ការដាំដំណាំបន្លែ ៣. ការដាំស្រូវតាមបែប កសិកម្មអភិរក្ស ៤. បច្ចេកទេសចិញ្ចឹមមាន់ស្រែ និងត្រីអណ្ដែងជាលក្ខណៈគ្រួសារ

Read more

[English Below] នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សមាគមនិរន្ដរភាពដីដើម្បីជីវិត(SSLA) បានរៀបចំកម្មវិធី “វេទិកាកសិករកសិអេកូឡូស៊ី”។ កម្មវិធីវេទកានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍ និងវិធីសាស្រ្តកសិកម្ម ដែលមានមានវត្តមានចូលរួមរបស់កសិកមកពីខេត្តបាត់ដំបងចំនួន៥៧នាក់ និងកសិករមកពីខេត្តព្រះវិហារចំនួន២៥នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសកសិអេកូឡូស៊ី។

Read more

[English Below…] សមាគមនិរន្ដភាពដីដេីម្បីជីវិតបាន ធ្វើការសហការគ្នាជាមួយអង្គការបាយ័ន បានបណ្តុះបណ្តាល និង ការអនុវត្ត ការផលិតជីកំប៉ុស្ត៍សរីរាង្គ និង ចាក់វ៉ាក់សាំងមាន់ដេីម្បីបង្ការរោគដល់កសិករស្ថិតនៅ រុនតាឯក ខេត្តសៀមរាប។

Read more