១. សំភារៈ
- ពាង
- ជញ្ជើង
- ការដុងចំណុះ ២០លីត្រ
- បាវ
- កាំបិត
- ជ្រុញ
- ដុំថ្ម
២. ធាតុដើម
- ស្ដៅ
- កន្ធំថេត ឬសំបួរ
- ដើមទន្ទ្រាំងខេត្រ
- លាមកគោ
៣. វិធីសាស្រ្តផលិត
- ច្រកដុំថ្មចូលក្នុងបាវ
- ច្រករុក្ខជាតិពណ៌បៃតងទាំង៣ប្រភេទដែលកញ្ចាំ្រហើយលាយបញ្ជូលគ្នាបរិមាណស្មើគ្នាមួយមុខចំនួន២គីឡូនិងលាមកគោស្រស់ចំនួន៦គីឡូ
- យកខ្សែចងមាត់បាវអោយជិត
- យកបាវដែរច្រកធាតុផ្សំរួចដាក់ចូលក្នុងរឺធុងជ័រធំចាក់ទឹកចូល ២០០លីត្រនិងគ្របគំរបអោយជិត
- រក្សាទុកនៅកន្លែងម្លប់ រយៈពេល ១ខែ
- រាល់២-៣ថ្ងៃយើងយកឈើកូរម្ដងរឺរាល់ថ្ងៃប្រសិនជាមានពេល
៤. របៀបប្រើប្រាស់
+ការប្រើប្រាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍
- ពាកស្រោមដៃស្បែកជើងដើម្បីការពារ
- យកទឹកជីចំនួន១លីត្រលាយជាមួយទឹកចំនួន៥លីត្រ
- យកទៅស្រោចលើដំណាំបន្លែបានគ្រប់ប្រភេទ
- ក្រោយស្រោចជីរួចយើងត្រូវស្រោចទឹកស្អាតធម្មតាដើម្បីលាងសម្អាតបណ្តូលបន្លែកុំអោយរលួយនិងធ្វើអោយជីធ្លាក់ទៅគល់បានល្អ