ការផលិតជីកំប៉ុស្ដិ៍គោក

១. សំភារៈ

  • តង់កៅស៊ូ
  • ជ្រុញ
  • កាំបិត
  • ធុងស្រោច

២. វត្ថុធាតុដើម

ធាតុផ្សំជីកំប៉ុស្ដិ៍ ៤ប្រភេទ

  • រុក្ខជាតិស្ងួត
  • រុក្ខជាតិស្រស់
  • លាមកសត្វ
  1. រុក្ខជាតិស្ងួតបរិមាណច្រើនជាងគេ
  2. រុក្ខជាតិស្រស់​បរិមាណច្រើនបន្ទាប់ពីរុក្ខជាតិស្ងួត
  3. លាមកសត្វ ឬដីខ្មៅដែលមានជីជាតិបរិមាណច្រើនបន្ទាប់ពីរុក្ខជាតិស្រស់
  4. ផេះអង្កាមបើមិនមានមិនបាច់ដាក់ក៏បាន

ធាតុស្ងួតឬធាតុដែលសម្បូរកាបូនដូចជា:

  • ចំបើង
  • ស្លឹកឈើ

  រុក្ខជាតិស្រស់បៃតង ឬរុក្ខជាតិដែលសម្បូរអាសូតដូចជា

  • កំប្លោក
  • ទន្ទ្រាំងខេត្រ
  • ដើមចេក

  លាមកសត្វគោ មាន់ ទា ឬ ដីមមោក

  • ដីមមោក
  • លាមកសត្វគោ

៣. វិធីសាស្រ្តផលិត

+ការរៀបចំស្រទាប់ជីកំប៉ុស្ដ

-ស្រទាប់ ១

  • រុក្ខជាតិស្ងួត កំរាស់១៥ សង់ទីម៉ែត្រ មានចំ​បើង ឬស្លឹកឈើស្ងួតរួចស្រោចទឹក

ស្រទាប់ ២

  • ​រុក្ខជាតិស្រស់ កំរាស់១០ សង៉ទីម៉ែត្រ កាកសំណល់ប្រភេទពណ៌បៃតង ដូចជាស្លឹកឈើស្រស់ ដើមចេក

-ស្រទាប់ ៣

  • ​លាមកសត្វ  កំរាស់៥សង៉ទីម៉ែត្រ មានដូចជា លាមកសត្វគោ លាមកសត្វ មាន់

-ស្រទាប់ ៤

  • ​ធ្យូងអង្កាម កំរាស់០.៥សង់ទីម៉ែត្រ   អង្កាមពុកផុយ  យើងធ្វើបែបនេះរហូតដល់អស់វត្ថុធាតុដើម

ជីកំប៉ុស្តគោក(កំប៉ុស្តស្ដង់ដា)ដែលមានលទ្ធភាពផលិតជាតិមមោកសម្រាប់ជួយដល់ដីនិងដំណាំ

ផេះ បើមាន

លាមកសត្វ​  

កំប្លោក ឬ រុក្ខជាតិស្រស់​​

ចំបើង ស្លឹកឈើ ឬ រុក្ខជាតិស្ងួត​​  

+របៀបប្រើប្រាស់ជីកំប៉ុស្ដគោក

 

ការលើករង

មុនដំបូងយើងធ្វើការកាប់ឬជ្រោយដី ដើម្បីលើកជារងបន្ទាប់មកយើងធ្វើការរោយជីកំប៉ុស្ដពីលើរងដោយមិនធ្វើការជ្រុំត្រលប់ជីកំប៉ុស្ដនោះចូលទៅក្នុងដីស្រទាប់ក្រោមឡើយ។ មុនពេលដាំយើងគួធ្វើការក្រាលចំបើងឬរុក្ចជាតិស្ងួតដើម្បីធ្វើជាគម្រប​ដីជួយកាពារដំណាំគួចៀសវាងការគ្របដីដោយចង់ប្លាស់ស្ទិច។